BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥២២ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៣៥ករណី ខណៈអ្នកជំងឺ ៧០០នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៨១,៣៣៥នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,៥៣៧នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៧៤,៧៤៥នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១១,៨៣៥ករណី៕