ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងសុខាភិបាលបិទមជ្ឈមណ្ឌលថែរក្សាសម្ផស្ស S88 Beauty ចំនួន ១១ទីតាំងដោយសារគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានសម្រេចបិទសាខាមជ្ឈមណ្ឌលថែរក្សាសម្ផស្ស S88 Beauty ចំនួន ១១ទីតាំងដែលស្ថិតនៅក្នុងរាជធានីខេត្តចំនួន៦ ដោយរាជធានីភ្នំពេញចំនួន ៦ទីតាំង ខេត្តកំពតចំនួន ១ទីតាំង ព្រះសីហនុ ១ទីតាំង កំពង់ចាម ១ទីតាំង សៀមរាប ១ទីតាំង បាត់ដំបង ១ទីតាំង។

ក្រសួងសុខាភិបាលសម្រេចបិទសាខា S88 Beauty ចំនួន ១១ទីតាំងនោះដោយសារតែគ្មានការអនុញ្ញាតត្រឹមត្រូវ និងផ្តល់សេវាថែរក្សាសម្ផស្សមិនត្រឹមត្រូវតាមបច្ចេកទេសបណ្តាលឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អតិថិជនចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា កន្លងមកក្រសួងបានចេញសេចក្តីសម្រេចឱ្យបើកមជ្ឈមណ្ឌលថែរក្សាសម្ផស្ស អេសប៉ែតសិបប្រាំបី ប៊ីយូធី (S88 BEAUTY) តែមួយគត់ ស្របតាមបែបបទ និងលក្ខខណ្ឌក្នុងការសុំបើក ឬបិទ ឬប្តូរទីតាំងនៃមជ្ឈមណ្ឌលថែរក្សាសម្ផស្ស គឺមជ្ឈមណ្ឌល ថែរក្សាសម្ផស្ស អេសប៉ែតសិបប្រាំបី ប៊ីយូធី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ A៣៧ ផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រសួងបន្តថា ប៉ុន្តែម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្សនេះ មិនបានគោរពត្រឹមត្រូវតាមលក្ខខណ្ឌ បច្ចេកទេស ហើយបានរំលោភប្រកាសលេខ ០០៨ អបស.មព ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១០ របស់ក្រសួងសុខាភិបាល ស្ដីពី បែបបទ និងលក្ខខណ្ឌបច្ចេកទេសក្នុងការសុំបើក ឬបិទ ឬប្តូរទីតាំង នៃមជ្ឈមណ្ឌលកែសម្ពស្ស និងមជ្ឈមណ្ឌលថែរក្សាសម្ផស្ស ដោយបានលួចបើកសាខាមជ្ឈមណ្ឌលថែរក្សាសម្ផស្សជាច្រើនកន្លែងផ្សេងទៀត ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

ទីតាំងទាំង១១ដែលម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្សលួចបើកដោយគ្មានច្បាប់ត្រឹមត្រូវនោះមានដូចជា S88 Beauty ស្ថិតនៅផ្ទះលេខ ១១០ ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ S88 Beauty ស្ថិតនៅផ្ទះលេខ A៣៧ ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ S88 Beauty ស្ថិតនៅផ្ទះលេខ១២៨B ផ្លូវលេខ៤៤០ សង្កាត់ទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ S88 Beauty នៅផ្ទះគ្មានលេខ ផ្លូវលេខ ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ S88 Beauty ស្ថិតនៅផ្ទះលេខ ៣០C ផ្លូវលេខ ១៤៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ S88 Beauty ស្ថិតនៅផ្ទះលេខ ១៩A ផ្លូវលេខ១១ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ S88 Beauty ១ទីតាំងនៅខេត្តព្រះសីហនុ S88 Beauty ១ទីតាំងនៅខេត្តកំពត S88 Beauty ១ទីតាំងនៅខេត្តកំពង់ចាម S88 Beauty ១ទីតាំងនៅខេត្តសៀមរាប និងS88 Beauty ១ទីតាំងនៅខេត្តបាត់ដំបង។

ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានី-ខេត្ត កំពុងបន្តស្រាវជ្រាវរកទីតាំងដទៃទៀត ហើយនឹងរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការស្របតាមច្បាប់ជាធរមាន។

ក្រសួងសុខាភិបាលបញ្ជាក់ថា ដើម្បីការពារសុខុមាលភាពប្រជាជនពីគ្រោះថ្នាក់នានាក្នុងការទទួលសេវាកម្ម កែសម្ផស្ស និងថែរក្សាសម្ផស្ស ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានលេខ ៥៧៣ អបស/ឱអបស ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដែលណែនាំឱ្យម្ចាស់សេវាកម្មកែសម្ផស្ស និងថែរក្សាសម្ផស្សទាំងអស់ត្រូវមកសុំច្បាប់អនុញ្ញាតពីក្រសួង សុខាភិបាល ដោយគោរពតាមលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវ និងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ដើម្បីរក្សានូវគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពនៃការផ្តល់សេវាសុខភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក