ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ហ៊ុន ម៉ានី អញ្ជើញទៅសួរសុខទុក្ខកម្មករ កម្មការិនីរោងចក្រដែលជួបគ្រោះថ្នាក់ចរាចរណ៍

កំពង់ស្ពឺ៖ តំណាងរាស្ត្រខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានអញ្ជើញទៅសួរសុខទុក្ខកម្មករ កម្មការិនីរោងចក្រដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារក្រឡាប់ផ្ញាររថយន្តកាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិទ្រា ឃុំព្នាយ ស្រុកសំរោង ខេត្តកំពង់ស្ពឺ។

លោក ហ៊ុន ម៉ានី មានការសោកស្តាយក្រោយពីទទួលបានដំណឹងពីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងលើកម្មករកម្មការិនីរោងចក្របណ្តាលឱ្យរងរបួសធ្ងន់ស្រាលចំនួន ៥១នាក់។

លោកបានសរសេរនៅក្នុងហ្វេសប៊ុកដូច្នេះថា៖ «ខ្ញុំសូមចូលរួមសោកស្តាយចំពោះការរងគ្រោះ និងខាតបង់ទ្រព្យសម្បត្តិរបស់បងប្អូន និងសូមជូនពរឱ្យជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បើយ»។

ជាមួយគ្នានេះ លោកអរគុណដល់អាជ្ញាធរខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ដែលបានផ្តល់ការយកចិត្តទុកដាក់ជួយសង្រ្គោះអាយុជីវិតកម្មករកម្មការិនី និងប្រជាពលរដ្ឋទាំងអស់គ្នា។ លោកអំពាវនាវដល់ពលរដ្ឋទាំងអស់ ជាពិសេសអ្នកបើកបរមេត្តាបង្កើនការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពអ្នករួមដំណើរ។

លោកថ្លែងថា៖ «យើងពិតជាមិនចង់ឃើញគ្រោះអកុសលណាមួយកើតឡើងទេ តែគ្រប់ពេលដែលបងប្អូនជួបប្រទះបញ្ហា ក្រុមការងារទាំងអស់តែងតែខ្នះខ្នែងដើម្បីជួយដល់បងប្អូនគ្រប់ពេលវេលា។ នេះហើយជាបេះដូងរបស់អ្នកបម្រើប្រជាជន»។

គូសបញ្ជាក់ថា ក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ អ្នកបើកបរបានរត់គេចខ្លួន ខណៈបច្ចុប្បន្នអាជ្ញាធរកំពុងស្រាវជ្រាវបុគ្គលនោះដើម្បីមកទទួលខុសត្រូវចំពោះហេតុការណ៍ដែលកើតឡើងនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក