ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា មកចូលរួមខួបកំណើតសម្ដេចតេជោ

ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីថៃដែលត្រូវបានទម្លាក់ដោយរដ្ឋប្រហារនឹងបានភៀសខ្លួនទៅនៅបរទេសលោក ថាក់ស៊ីន ស៉ីវ៉ាត់ត្រា ត្រូវបានឃើញមកចូលរួមខួបកំណើតសម្ដេចតេជោកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញ។

ក្នុងវីដេអូខួបកំណើតសម្ដេចតេជោ ហ៊ុន សែន ដែលបានបង្ហោះលើបណ្ដាញសង្គម Tik Tok នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ បានបង្ហាញនូវវត្តមានដែលទំនងជាលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ ឈរក្បែរនាយករដ្ឋមន្ត្រីកម្ពុជា និងក្រុមគ្រួសាររបស់សម្ដេច។

សម្ដេចសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម tik tok នោះបានលើកឡើងថាមាន «បងប្អូនធម៌» មកចូលរួមខួបកំណើតដោយផ្ទាល់។

លោក ថាក់ស៊ីន ដែលជានាយករដ្ឋមន្ត្រីទី២៣ ដ៏មានឥទ្ធិពលនៃព្រះរាជាណាចក្រថៃ ត្រូវបានក្រុមយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាចនៅឆ្នាំ២០០៦ និងបានភៀសខ្លួនទៅនៅបរទេសរហូតមកដល់សព្វថ្ងៃ។ នាពេលថ្មីៗនេះ លោកបានប្រកាសថានឹងត្រឡប់ចូលទៅក្នុងប្រទេសវិញផងដែរបន្ទាប់ពីមានការបោះឆ្នោតថ្នាក់ជាតិឃើញថា ក្រុមយោធាបានចាញ់ការបោះឆ្នោត។ បើទោះជាយ៉ាងណាថ្ងៃដែលលោកត្រឡប់ចូលទៅក្នុងប្រទេសវិញនៅមិនទាន់ច្បាស់នៅឡើយទេខណៈដែលត្រូវបានពន្យាររហូតមកដល់ពេលនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក