ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឧត្តមសេនីយ៍ឯក យ៉ិល សុធី គោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ

ភ្នំពេញ៖ អគ្គនាយករងសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិលោក ឧត្តមសេនីយ៍ឯក យ៉ិល សុធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ។

លោក យ៉ិល សុធី បានគោរពជូនចំពោះសម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសដ៏ថ្លៃថ្លាប្រារព្ធខួបកំណើតគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំនេះ លោកនិងភរិយាសូមគោរពជូនពរជ័យ សិរីមង្គល មហាវិបុលសុខ មហាប្រសើរថ្លៃថ្លាគ្រប់ប្រការជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសូមសម្ដែងនូវកតញ្ញុតានិង កតវេទិតាធម៌ ព្រមទាំងគារវកិច្ចដឹងគុណយ៉ាងជ្រាលជ្រៅក្រៃលែងចំពោះវីរភាពដ៏ឧត្តុងឧត្តម និងសកម្មភាពស្នេហាជាតិ មាតុភូមិប្រកបដោយគំរូវីរភាពខ្ពង់ខ្ពស់ ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ទ្រព្យសម្បត្តិផ្ទាល់ខ្លួនក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

សារលិខិតគោរពជូនពរមានខ្លឹមសារថា៖ «នាឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លានេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យកែវទាំងបីឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ តាមជួយថែរក្សាអភិបាលនូវសព្ទសាធុការពរជ័យគ្រប់ប្រការចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា បុត្រី និងចៅៗ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ជាងរយឆ្នាំចាកផុតពីរោគាព្យាធិនានា និងសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈជានិច្ចនិរន្តរ៍តរៀងទៅ។ សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មេត្តាទទួលនូវអភិវន្ទនកិច្ច ភក្ដីភាពដ៏ស្មោះស្ម័គ្រពីយើងខ្ញុំទាំងអស់គ្នា»។

សម្ដេចតេជោ ហ៊ុន សែន កើតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ប្រទេសកម្ពុជា។ សម្ដេចបានក្លាយជានាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ គិតរហូតមកដល់ពេលនេះមានរយៈពេលជាង ៣៨ឆ្នាំហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក