ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អង្គការ Aide et Action និងក្រុមហ៊ុន Tropic Planners ចុះកិច្ចព្រមព្រៀងលើគម្រោងការអភិវឌ្ឍន៍និងជំនាញបច្ចេកទេសទីផ្សារនៃផលិតផលឈើលម្អនៅតំបន់ឆ្នេរ

ភ្នំពេញ៖ អង្គការ Aide et Action និងក្រុមហ៊ុន Tropic Planners and Landscape International បានចុះកិច្ចព្រមព្រៀងលើគម្រោង «ការអភិវឌ្ឍន៍និងជំនាញបច្ចេកទេសទីផ្សារនៃផលិតផលឈើលម្អនៅតំបន់ឆ្នេរប្រទេសកម្ពុជា‍‍» នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។

នាយកប្រចាំប្រទេសនៃអង្គការ Aide et Action លោក វន សម្ផស្ស បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការចុះកិច្ចព្រមព្រៀងភាពជាដៃគូលើគម្រោងនេះ គឺពិតជាមានសារសំខាន់ក្នុងការបណ្តុះបណ្តាលសិស្សានុសិស្ស យុវជន សហគមន៍នេសាទនៅតំបន់ឆ្នេរ មានខេត្តកែប កំពត កោះកុង និងព្រះសីហនុ ឱ្យទទួលបានជំនាញបច្ចេកទេសដាំកូនឈើលម្អសម្រាប់ផ្គត់ផ្គង់នៅទីផ្សារក្នុងតំបន់ ខណៈកូនឈើលម្អបច្ចុប្បន្នមានការនាំចូលពីក្រៅប្រទេសច្រើនដោយសារតែកម្ពុជាខ្វះអ្នកជំនាញផ្នែកបណ្តុះកូនឈើលម្អនេះ។

លោកបាននិយាយថា៖ «យើងនឹងផ្តោតលើការបណ្តុះបណ្តាលលើផ្ទះកញ្ចក់នៅតាមសាលារៀនមួយចំនួននៅតាមតំបន់ឆ្នេរដើម្បីឱ្យយុវជនយើងអាចនឹងបណ្តុះកូនឈើ ជាកូនថ្នាលសម្រាប់តែងនៅតាមបុរី នៅតាមព្រលានយន្តហោះ នៅតាមរមណីយដ្ឋានផ្សេងៗ»។

បើតាមលោក វន សម្ផស្ស គម្រោងនេះក៏នឹងរួមចំណែកជាមួយគោលនយោបាយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប៉ូលនៃតំបន់ឆ្នេរនៅកម្ពុជាឱ្យមានភាពបៃតង និងមានភាពទាក់ទាញភ្ញៀវទេសចរឱ្យស្នាក់នៅរយៈពេលវែង។

នាយកគ្រប់គ្រងក្រុមហ៊ុន Tropic Planners and Landscape International លោក អ៊ុក សុវណ្ណ បានបញ្ជាក់ថា គោលបំណងនៃភាពដៃគូលើគម្រោងនេះ គឺដើម្បីបណ្តុះបណ្តាលសិស្សានុសិស្សនៅតាមសាលារៀនរដ្ឋនៅខេត្តជាប់តំបន់ឆ្នេរឱ្យចេះដាំផ្កា និងដើមឈើលម្អជាថ្នាលបណ្តុះ សម្រាប់ចែកចាយលក់នៅទីផ្សារ ដោយខាងក្រុមហ៊ុននឹងផ្តល់ជាគ្រាប់ពូជដល់ពួកគេ។

បើតាមនាយកគ្រប់គ្រងក្រុមហ៊ុន Tropic Planners កាលណាយុវជនចេះដាំផ្កា និងកូនឈើលម្អ នោះនឹងធ្វើឱ្យសហគមន៍មានចំណូល ហើយក៏អាចកាត់បន្ថយការនាំចូលផ្កា និងកូនឈើពីក្រៅប្រទេស។

លោកនិយាយថា៖ «គម្រោងនេះគឺយើងអត់ធ្វើតែនៅតាមសាលាទេ គឺយើងនឹងពង្រីកទៅដល់សហគមន៍ណាដែលមានដីហើយអាចដាំបាន យើងនឹងសហការជាមួយគាត់ ហើយយើងទិញពូជ និងផ្ការបស់គាត់ដើម្បីផ្គត់ផ្គង់តម្រូវការរបស់យើង»។

លោកបន្ថែមថា គម្រោងវគ្គបណ្តុះបណ្តាលនេះ គ្រោងធ្វើឡើងនៅខែកញ្ញានេះ ហើយបើកាលណាគម្រោងនេះជោគជ័យ នឹងបន្តអនុវត្តនៅតាមខេត្តបឹងទន្លេសាប និងភាគឦសានជាបន្តទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក