លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

រដ្ឋបាលខេត្តបាត់ដំបងបំភ្លឺថា ត្រីដែលពុលងាប់ក្នុងទឹកស្ទឹងសង្កែ គឺបណ្តាលមកពីសំណល់រាវដែលហូរចេញពីរោងចក្រមួយកន្លែង

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីបំភ្លឺថា ករណីត្រីពុលងាប់នៅក្នុងទឹកស្ទឹងសង្កែកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ គឺបណ្តាលមកពីមានសំណល់រាវម្យ៉ាងរបស់រោងចក្រមួយកន្លែងហូរចូលក្នុងទឹកស្ទឹងសង្កែមានពណ៌ខ្មៅដែលមានទីតាំងស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ខាងខេត្តបានណែនាំឱ្យមន្ត្រីបច្ចេកទេសរដ្ឋាករ ទឹកបាត់ដំបង នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត ធ្វើការពិនិត្យ និងបានរកឃើញថា ទឹកនៅតែរក្សាបានគុណភាពល្អជាធម្មតាអនុលោមតាមស្ដង់ដារគុណភាពទឹកស្អាត និងមិនមានផល ប៉ះពាល់ដល់សុខភាពឡើយ ហើយបច្ចុប្បន្នទឹកស្ទឹងសង្កែបានវិលត្រឡប់មកសភាពដើមជាធម្មតា។

ទន្ទឹមនេះរដ្ឋបាលខេត្តបានចាត់វិធានការចំពោះក្រុមហ៊ុន ដោយបានធ្វើកិច្ចសន្យា និងមិនអនុញ្ញាតឱ្យមានការហូរចេញ នូវសំណល់រាវ (ទឹកកខ្វក់) សំណល់រឹង និងសារធាតុពុល ឬសារធាតុគីមីគ្រប់ប្រភេទ ចេញពីទីតាំងរោងចក ចូលទៅក្នុងទឹកស្ទឹងសង្កែ សារជាថ្មីម្តងទៀតទេ។ បើករណីនេះនៅតែបន្តកើតមានឡើង ក្រុមហ៊ុនត្រូវទទួល ខុសត្រូវទាំងស្រុងចំពោះមុខច្បាប់។

ចំពោះមុខ រដ្ឋបាលខេត្ត បានស្នើសុំកិច្ចអន្តរាគមន៍បន្ថែមទៀតពី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីមានវិធានការណ៍ផ្លាករោងចក្រ មិនឱ្យដំណើរការជាបណ្តោះអាសន្ន និងស្នើសុំ ទៅក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធ ដើម្បីពិនិត្យ និងវាយតម្លៃផលប៉ះពាល់បរិស្ថានសារឡើងវិញ ជៀសវាងបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋនៅពេលក្រោយទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក