ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

គណបក្សប្រជាជនប្រកាសទទួលយកលទ្ធផលឆ្នោត និងប្ដេជ្ញាអនុវត្តកម្មវិធីនយោបាយរបស់ខ្លួនឱ្យបានជោគជ័យ

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាបានប្រកាសទទួលយកលទ្ធផលផ្លូវការនៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលប្រកាសដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ។ ជាមួយនឹងប្រកាសទទួលយកលទ្ធផល គណបក្សនេះក៏ប្ដេជ្ញាថារដ្ឋាភិបាលថ្មីដែលនឹងបង្កើតឡើងនាពេលខាងមុខនឹងបន្តពង្រឹងធ្លុងសាមគ្គីរបស់ប្រជាជាតិទាំងមូល ខិតខំអនុវត្តកម្មវិធីនយោបាយដែលបានប្រកាសរួចឱ្យបានជោគជ័យ។

ក្នុងសេចក្ដីថ្លែងការព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជាបានលើកឡើងថាបានលទ្ធផលឆ្នោតដេលបានប្រកាសដោយ គ.ជ.ប នៅព្រឹកនេះបានឆ្លុះបញ្ចាំងថាប្រជាជនកម្ពុជាគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គាំទ្រសម្ដេចតេជោ ហ៊ុន សែន និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ហើយលទ្ធផលនេះ ក៏បានបង្ហាញនូវបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន គឺបោះឆ្នោតដើម្បីធានាការថែរក្សាសន្តិភាព បន្តជំរុញ ការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងឥតឈប់ឈរ ហើយបដិសេធចំពោះសកម្មភាពប្រទូសរ៉ាយរបស់ពួកប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលប៉ុនប៉ងបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងដំណើររីកចម្រើនរបស់កម្ពុជា ជាពិសេសបំផ្លាញដំណើរការប្រជាធិបតេយ្យ តាមរយៈការ បំផ្លាញការបោះឆ្នោត ដូចជាយុទ្ធនាការមិនឱ្យប្រជាជនទៅបោះឆ្នោត និងទៅគូសបំផ្លាញសន្លឹកឆ្នោតជាដើម។

គណបក្សប្រជាជនកម្ពុជាបានអរគុណចំពោះជនរួមជាតិដែលបានបោះឆ្នោតគាំទ្រគណបក្សយ៉ាងច្រើនលើសលប់ ធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញក្នុង ការដឹកនាំប្រទេសសម្រាប់រយៈពេល ៥ឆ្នាំ បន្តទៀត។

គណបក្សលើកឡើងថា៖ «ប្រជាជនកម្ពុជាបានយល់ច្បាស់ថា បោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺប្រជាជនកម្ពុជាជាអ្នកឈ្នះ»។

ជាមួយគ្នានេះគណបក្សបានសម្ដែងការគោរព និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំដំណើរការបោះឆ្នោត ជំហរឯករាជ្យ ឥត លម្អៀង តម្លាភាព និងយុត្តិធម៌ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអាជ្ញាធរ កងកម្លាំងទាំងអស់ដែលបានគាំទ្រដល់ដំណើរការរៀបចំការបោះឆ្នោតតាំងពីចាប់ផ្តើមរហូតដល់បញ្ចប់។

គណបក្សក៏បានថ្លែងអំណរគុណចំពោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិដែលបានពិនិត្យមើល ចំពោះដំណើរប្រព្រឹត្តទៅនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ហើយបានធ្វើការបញ្ជាក់ដោយឥតលម្អៀងអំពីភាពត្រឹមត្រូវ និងតម្លាភាពនៃការបោះឆ្នោត។

បន្ថែមលើនេះបក្សក៏អរគុណបណ្តាប្រទេសជាមិត្ត និងអង្គការអន្តរជាតិនានា ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ដំណើរការប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ក្នុងស្មារតីសហប្រតិបត្តិការដ៏ថ្លៃថ្លា។ ព្រមជាមួយនេះ គណបក្សបានរំឭកដល់ប្រទេស និងអង្គការអន្តរជាតិមួយចំនួនតូច ដែលតែងតែបន្ទុះបង្អាប់ដល់ការបោះឆ្នោត និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា គួរគប្បីទទួលយកការពិត លុបបំបាត់នូវទស្សនៈ និងជំហរដ៏អគតិនេះ ហើយបង្ហាញការគោរពពិតប្រាកដចំពោះឆន្ទៈដ៏មុតមាំរបស់ប្រជាជនកម្ពុជាដែលមានភាពចាស់ទុំខាងប្រជាធិបតេយ្យ។

គណបក្សប្រជាជនកម្ពុជា៖ «សូមប្តេជ្ញាយ៉ាងឱឡារិកចំពោះមុខប្រជាជនថា រាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងត្រូវបង្កើតឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយដែលមាន ឯអឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តពង្រឹងធ្លុងសាមគ្គីភាពរបស់ប្រជាជាតិទាំងមូល ខិតខំអនុវត្តកម្មវិធីនយោបាយដែលបានប្រកាស ជូនជនរួមជាតិរួចហើយឱ្យបានជោគជ័យ ឆ្លើយតបទាំងស្រុងទៅនឹងជំនឿទុកចិត្តរបស់ប្រជាជនមកលើគណបក្ស»។

យោងតាមលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រផ្លូវការដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឱ្យដឹងថាគណបក្សប្រជាជនកម្ពុជាទទួលបានសន្លឹកឆ្នោតគាំទ្រចំនួន ៨២.៣០% នៃសន្លឹកឆ្នោតបានការសរុប ដែលបានកាន់កាប់ ១២៣អាសនៈនៅក្នុងសភាជាតិកម្ពុជា។

នៅថ្ងៃទី៧ ខែសីហា ប្រធានគណបក្សប្រជាជនកម្ពុជានឹងថ្វាយសារឧទ្ទេសនាមលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីដើម្បីសុំព្រះរាជតម្រិះពីព្រះមហាក្សត្ររាជានុញ្ញាតឱ្យលោក ហ៊ុន ម៉ាណែត បង្កើតគណៈរដ្ឋមន្ត្រីសុំសេចក្ដីទុកចិត្តពីសភានៅថ្ងៃទី២១ ខែសីហាខាងមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក