ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋ​បាល​ស្រុក​ឱរ៉ាល់​ជូនដំណឹង​ដល់ទេសចរណ៍​ដែលមាន​បំណងទៅលេង​ខ្នងផ្សារ​ខណៈពេលនេះកំណាត់ជាតិលេខ៤៤​ត្រូវផ្អាកចរាចរណ៍

កំពង់ស្ពឺ៖ រដ្ឋបាលស្រុកឱរ៉ាល់ ផ្អាកការចរាចរណ៍ឆ្លងកាត់កំណាត់ជាតិលេខ៤៤ ចាប់ពីរង្វង់មូលផ្សារកន្ទួត ឃុំសង្កែសាទប​ ដល់ភូមិតាំងបំពង់ ឃុំតាសាល​ ជាបណ្ដោះអាសន្នសិន ដោយមានជំនន់ទឹកភ្លៀងជន់លិច​ដោយកន្លែង។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកឱរ៉ាល់ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ជូនដំណឹងប្រជាពលរដ្ឋដែលរស់នៅប៉ែកខាងក្រោមទំនប់តាសាល និង ភ្ញៀវទេសចរដែលមានបំណងមកលេងតំបន់ទេសចរណ៍ភ្នំខ្នងផ្សារឱ្យដឹងថា បច្ចុប្បន្នកំណាត់ផ្លូវជាតិ៤៤ ចាប់ពីរង្វង់មូលផ្សារកន្ទួត ឃុំសង្កែសាទប ទៅដល់ភូមិតាំងបំពង់ ឃុំតាសាល មានការជន់លិចដោយជំនន់ទឹកភ្លៀងដោយកន្លែង ដូចជានៅចំណុចស្ពានអូរអញ្ចា អូរស្រី និងស្ពានតាំងបំពង់។

រដ្ឋបាលខេត្តគូសបញ្ជាក់ថា ដើម្បីធានាបាននូវសុខសុវត្ថិភាព និងបង្ការគ្រោះថ្នាក់ផ្សេងៗដែលកើតមានជាយថាហេតុចំពោះភ្ញៀវទេសចរ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើនេះ រដ្ឋបាលស្រុកឱរ៉ាល់ អំពាវនាវឱ្យផ្អាកការចរាចរឆ្លងកាត់កំណាត់ផ្លូវខាងលើជាបណ្ដោះអាសន្នសិនចំពោះយានយន្តគ្រប់ប្រភេទ។

ដោយឡែកចំពោះប្រជាពលរដ្ឋដែលរស់នៅប៉ែកខាងក្រោមទំនប់តាសាល និងតាមបណ្តោយស្ទឹងព្រែកត្នោតសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយសារទឹកទំនប់តាសាលបានហក់ឡើងដល់កម្រិតប្រកាសអាសន្ន (២០,១០ម៉ែត្រ) និងត្រូវបើកទ្វារទឹកចំនួន៣ទ្វារ ក្នុងកម្រិត៤ម៉ែត្រ ដើម្បីបង្ការការបាក់ទំនប់ និងបង្ការការជន់លិច។

រដ្ឋបាលស្រុកនឹងបន្តជូនដំណឹងអំពីស្ថានភាពជំនន់ទឹកភ្លៀងនេះជាបន្តបន្ទាប់ ដោយស្នើដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ចូលរួមសហការឱ្យមានប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក