ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីទម្លាយសាររបស់អ្នកគាំទ្រក្រុមប្រឆាំងហៅគ្នាឯងថាជាមនុស្ស គួរឲ្យខ្ពើមរអើម និងសាហាវឃោឃៅ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទម្លាយសារសម្លេងមួយរបស់អ្នកគាំទ្រក្រុមប្រឆាំងនៅក្រៅប្រទេសលោកស្រី មាស លក្ខិណា ដែលបានហៅមនុស្សចំណិតរបស់លោក សម រង្ស៊ី ថាគួរឲ្យខ្ពើមរអើមនិងជាមនុស្សសាហាវឃោឃៅ។

សារសំឡេងដែលបានបង្ហោះនៅលើ Channel Telegram សម្ដេចនៅថ្ងៃទី៤ ខែសីហានេះ លោកស្រី មាស លក្ខិណា បានហៅក្រុមមនុស្សចំណិតរបស់លោកសមរង្ស៊ីថាជាមនុស្សគ្មានច្បាប់ទម្លាប់ប្រើភាសាសាហាវយង់ឃ្នងឃោរឃៅដែលចង់សម្លាប់កូនរបស់អ្នកស្រីដោយអាករ។

ថ្វីត្បិតតែលោកស្រីមិនពេញចិត្តនឹងសម្ដេចតេជោ ហ៊ុន សែន ក៏ប៉ុន្តែលោកស្រីថាសម្ដេចនៅយល់ពីច្បាប់ជាជាងក្រុមមនុស្សរបស់លោក សម រង្ស៊ី នេះ។

លោកស្រីថា៖ «អា ម៉ែន សុថាវរិន្ទ្រ ហ្នឹងវាបង្កើតក្រុមឆ្កែរបស់វាគំរាមយើងសម្លាប់កូនយើងអីសព្វបែបយ៉ាង។ សាហាវណាស់អាពួកនេះវាឃោរឃៅសាហាវយង់ឃ្នងណាស់!»។

ជាមួយគ្នានេះសម្ដេចតេជោបានសរសេរថានេះជាការលើកឡើងដោយក្រុមអ្នកគាំទ្រក្រុមប្រឆាំងនៅក្រៅប្រទេស។

សម្ដេចថា៖ «សូមស្ដាប់សំដីលោកស្រីមាស់ លក្ខិណា ដែលនិយាយអំពីភាពសាហាវរបស់ក្រុមប្រឆាំងនៅក្រៅប្រទេសនិងការលំបាកនៃជីវភាពសម្រាប់អ្នករស់នៅប្រទេសក្រៅ។ ទោះបីលោកស្រីស្អប់និងជេរប្រមាថខ្ញុំតែលោកស្រីនៅតែចាត់ទុកក្រុមលោកស្រីជាអ្នកសាហាវ។ សូមកុំសួរថាសម្លេងនេះបានមកដោយរបៀបណា?និងសូមស្តាប់ទាំងអស់គ្នា»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក