ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីយុត្តិធម៌ផ្ញើសារជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបកំណើតរបស់សម្តេចក្នុងជន្មាយុ ៧២ឆ្នាំ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ គោរពជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតរបស់សម្តេចតេជោ ក្នុងជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ។

សារលិខិតជូនពរនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ របស់លោក កើត រិទ្ធិ បញ្ជាក់ថាតាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងយុត្តិធម៌ ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីនៃសាលាជម្រះក្ដីគ្រប់លំដាប់ថ្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមសម្ដែងនូវការអបអរសាទរ និងសូមសម្តែងនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតរបស់ សម្តេចតេជោ ក្នុងជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។

សាររបស់រដ្ឋមន្រ្តីយុត្តិធម៌ គូសបញ្ជាក់ថាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមសម្តែងនូវកតញ្ញូតាធម៌ និងកតេវទិតាធម៌ ដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលត្រូវបានប្រជាជនកម្ពុជាចាត់ទុកជា "បិតាសន្តិភាពរបស់កម្ពុជា" ដែលបានលះបង់ និងធ្វើពលិកម្មគ្រប់បើបយ៉ាង ជាពិសេស សម្ដេចត់ជោ បានយក ជីវិតធ្វើជាដើមទុន ដើម្បីដឹកនាំការតស៊ូគ្រប់បែបយ៉ាងនៅគ្រប់សមរភូមិ ទាំងយោធា ទាំងការទូត និងនយោបាយ ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេស ការសង្គ្រោះអាយុជីវិតរបស់ប្រជាជនកម្ពុជា ការស្តារ និងការកសាងប្រទេសជាតិឡើងវិញលើគ្រប់វិស័យ ការធ្វើឱ្យប្រជាជាតិរស់រានឡើងវិញប្រកបដោយកិត្តិយស ស្មើមុខ និងស្មើសិទ្ធិនឹងប្រទេសដទៃ និងប្រកបដោយកិត្យានុភាព នៅក្នុងឆាកអន្តរជាតិ ការពន្លត់បានទាំងស្រុងនូវសង្គ្រាម ដ៏រ៉ាំរ៉ៃ នាំមកនូវការបង្រួបបង្រួមជាតិ ការឯកភាពជាតិ និងសន្តិភាពពេញបរិបូរណ៍នៅទូទាំងផ្ទៃប្រទេស។

សាររបស់លោក កើត រិទ្ធិ មានខ្លឹមសារថា៖ «យើងខ្ញុំសូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុត និងចងចាំជានិច្ច ចំពោះការលះបង់ ដ៏ធំធេងរបស់សម្ដេចតេជោ ដែលបានរៀបចំផ្ទេរនូវការដឹកនាំប្រទេសជាតិដល់អ្នកបន្តវេន ដើម្បីភាពសុខសាន្ត រយៈពេលវែងរបស់ប្រជាជនកម្ពុជា ក៏ដូចជា ការបន្តធានាថែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាពរបស់ប្រទេសជាតិ។ ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យ បវរសួស្ដី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក