វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

លោក ឯម ច័ន្ទមករា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧១ឈានចូល ៧២

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ។

សារលិខិតគោរពជូនពរពី លោក ឯម ច័ន្ទមករា ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នៅក្នុងវរោកាសដ៏ថ្លៃថ្លាប្រារព្ធខួបកំណើតគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំនេះ លោកនិងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សូមគោរពជូនពរជ័យ សិរីមង្គល មហាវិបុលសុខ មហាប្រសើរថ្លៃថ្លាគ្រប់ប្រការជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសូមសម្ដែងនូវកតញ្ញុតានិង កតវេទិតាធម៌ ព្រមទាំងគារវកិច្ចដឹងគុណយ៉ាងជ្រាលជ្រៅក្រៃលែងចំពោះវីរភាពដ៏ឧត្តុងឧត្តម និងសកម្មភាពស្នេហាជាតិ មាតុភូមិប្រកបដោយគំរូវីរភាពខ្ពង់ខ្ពស់ ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ទ្រព្យសម្បត្តិផ្ទាល់ខ្លួនក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីជួយប្រជាជាតិកម្ពុជាឱ្យរួចផុតពីទុក្ខលំបាក សេចក្តីស្រេកឃ្លាន រងគ្រោះធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ និងបានជួយឧបត្ថម្ភដល់ទុរគត ជនចាស់ជរាគ្មានទីពឹង កុមារកំព្រារងគ្រោះ ស្រ្តីមានវិបត្តិ ជាពិសេសជនមានពិការភាព ដោយគ្មានការរើសអើង។

សារលិខិតគោរពជូនពរមានខ្លឹមសារថា៖ «នាឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លានេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យកែវទាំងបីឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ តាមជួយថែរក្សាអភិបាលនូវសព្ទសាធុការពរជ័យគ្រប់ប្រការចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា បុត្រី និងចៅៗ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ជាងរយឆ្នាំចាកផុតពីរោគាព្យាធិនានា និងសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈជានិច្ចនិរន្តរ៍តរៀងទៅ។ សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មេត្តាទទួលនូវអភិវន្ទនកិច្ច ភក្ដីភាពដ៏ស្មោះស្ម័គ្រពីយើងខ្ញុំទាំងអស់គ្នា»។

សម្ដេចតេជោ ហ៊ុន សែន កើតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ នៅឃុំ ពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ប្រទេសកម្ពុជា។ សម្ដេចបានក្លាយជានាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ គិតរហូតមកដល់ពេលនេះមានរយៈពេលជាង ៣៨ឆ្នាំហើយ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក