ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អាជ្ញាធររឹបអូសគ្រឿងញៀនឆ្លងដែនជាង ៧៨០គីឡូក្រាមពីជនជាតិចិនចំនួន ៦នាក់

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បង្រ្កាបបានក្រុមឧក្រិដ្ឋជនជនជាតិចិនចំនួន ៦នាក់ដែលលួចឆ្លងដែនគ្រឿងញៀនខុសច្បាប់ខុសជាង ៧៨០គីឡូក្រាម ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា បន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិន តាមលំហរសមុទ្រ។

ទម្រាំសមត្ថកិច្ចបង្រ្កាបបាននូវបទល្មើសគ្រឿងញៀនឆ្លងដែនទ្រង់ទ្រាយធំបែបនេះ គឺសមត្ថកិច្ចជំនាញបានស៊ើបអង្កេតអស់រយៈពេលជាង ៤ខែ ដើម្បីស្រាវជ្រាវ ច្បាមមុខសញ្ញា ឧក្រឹដ្ឋជនគ្រឿងញៀនទាំងនោះ។

សមត្ថកិច្ចបង្រ្កាបបានជនសង្ស័យនៅ ២កន្លែងផ្សេងគ្នា ដោយនៅកន្លែងទី១ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ២នាក់ នឹងរឹបអូសបានសារធាតុញៀនប្រភេទកេតាមីន ចំនួន ៧៨៥ដុំ ស្មើទម្ងន់ ៧៨៩គីឡូ៧៨១ក្រោម រថយន្ត ១គ្រឿង និងទូរស័ព្ទ ២គ្រឿង។

ចំណែកចំណុចទី២ នៅផ្ទះជួលលេខ០៩ និងលេខ១១ ផ្លូវលេខ៣ គម្រោងទី៧ បុរីប៉េងហួត (បឹងស្នោរ) សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ និងប្រមូលបានរថយន្ត ៣គ្រឿង ម៉ូតូ ២គ្រឿង ទូរស័ព្ទ ៥គ្រឿង និងគណនីធនាគារ ៨គណនី។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក