ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

អាជ្ញាធរបញ្ជូនជនសង្ស័យ ១០នាក់ដែលពាក់ព័ន្ធករណីបាញ់សម្លាប់ជនជាតិវៀតណាមទៅតុលាការ

ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបជាបន្ដបន្ទាប់ជនសង្ស័យប្រុសស្រីចំនួន ១៤នាក់ ក្នុងនោះរកឃើញ ១០នាក់ដែលពាក់ព័ន្ធករណីបាញ់ប្រហារបុរសជនជាតិវៀតណាមម្នាក់ បណ្ដាលឲ្យស្លាប់នៅខណ្ឌបឹងកេងកងកាលពីថ្ងៃសៅរិ៍ទី២៩ ខែកក្កដា ឆ្នាំ២០២៣។ ជនសង្ស័យទាំង១០នាក់នោះ ត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣។

ក្រោយពីមានហេតុការណ៍បាញ់សម្លាប់ជនរងគ្រោះជនជាតិវៀតណាមនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ក្នុងខណ្ឌបឹងកេងកង សមត្ថកិច្ចបានចុះទៅស្រាវជ្រាវបង្រ្កាបចំនួន ២ទីតាំងផ្សេងៗគ្នា នៅចំណុចសណ្ឋាគារសូផៃ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមួយទីតាំងទៀតស្ថិតនៅខុនដូរហាយលេន ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១៤នាក់ ហើយក្នុងនោះមាន ១០នាក់ដែលជាប់ពាក់ព័ន្ធនឹងករណីនេះ។

នៅពេលចាប់ខ្លួន សមត្ថកិច្ចដកហូតបាន រថយន្តចំនួន៣គ្រឿង ម៉ូតូចំនួន ១គ្រឿង អាវុធខ្លីចំនួន ២ដើម បង់ចំនួន ២គ្រាប់ចំនួន៥គ្រាប់ ថ្នាំគ្រាប់ពណ៌ខៀវ និងម្សៅសមួយចំនួន ព្រមទាំងជញ្ជីងថ្លឹងថ្នាំញៀនចំនួន២។

នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនជនសង្ស័យប្រុសស្រី ចំនួន ១០នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមច្បាប់ និងបន្ដស្រាវជ្រាវស្វែងរកបក្ខពួកដែលនៅសេសសល់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក