ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ពលរដ្ឋបង្ហាញក្ដីស្រលាញ់ចំពោះសម្ដេចតេជោ ហ៊ុន សែន តែមានទំនុកចិត្តលើការសម្រេចរបស់សម្ដេច

កណ្ដាល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថានឹងលាលែងតំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី២២ ខែសីហាខាងមុខ ខណៈវេទិកាសាធារណកាលពីថ្ងៃទី៣ ខែសីហា ត្រូវបានសម្ដេចប្រកាសថាជាវេទិកាសាធារណៈចុងក្រោយរបស់សម្ដេចក្នុងនាមជានាយករដ្ឋមន្ត្រីហើយ។

សម្ដេចថ្លែងកាលពីថ្ងៃទី៣ ខែសីហា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវ៉ាត់រាជធានីភ្នំពេញទី៣ថា៖ «ថ្ងៃនេះអាចចាត់ទុកថាជាពេលវេលាចុងក្រោយដែលខ្ញុំនិយាយក្នុងនាមជានាយករដ្ឋមន្ត្រី»

សម្ដេចតេជោបានលើកឡើងថាបើទោះបីជាសម្ដេចលែងជានាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជាក៏ដោយក៏សម្ដេចទៅកាន់កាន់តួនាទីថ្មីផងដែរដែលជាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងប្រធានព្រឹទ្ធិសភាក្នុងឆ្នាំ២០២៤។ ក្រោមការដឹកនាំជិត ៤០ឆ្នាំរបស់សម្ដេចបានធ្វើឱ្យពលរដ្ឋមានមនោសញ្ចេតនាជាច្រើន ដោយពួកគេនៅតែបង្ហាញក្ដីអាឡះអាល័យចំពោះបុរសខ្លាំងនៅកម្ពុជាម្នាក់នេះ។

អ្នកស្រី យឹម សារី ពលរដ្ឋរស់ក្នុងខេត្តកណ្ដាល៖ «ខ្ញុំនៅតែអាឡោះអាល័យគាត់! តែគាត់មិនទៅណាទេ គាត់នៅតែបម្រើយើងដដែលទៀត។ […] គាត់បានពលីស្វែងរកការរំដោះពួកយើង។ កាលនោះ (សម័យខ្មែរក្រហម) គេជម្លៀសខ្ញុំទៅពោធិ៍សាត់ ហើយបានកងទ័ពគាត់ទៅរំដោះបានយើងរស់ដល់សព្វថ្ងៃ»


អ្នកស្រី ព្រហ្ម ទូច រស់នៅក្នុងខេត្តកណ្ដាល៖ «ខ្ញុំនៅអាល័យគាត់! ៤០ឆ្នាំជាងខ្ញុំទើបបានជួប។ ខ្ញុំថាហើយថាសម្ដេចគឺជាមនុស្សអច្ឆរិយៈជាមនុស្សដ៏អស្ចារ្យសម្រាប់កម្ពុជា»


សម្ដេចតេជោ ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ គិតរហូតមកដល់ថ្ងៃទី២២ ខែសីហា ខាងមុខមានចំនួន ៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ គឺជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេបង្អស់មួយនៅលើពិភពលោក។ ពលរដ្ឋយល់ថាក្រោមការដឹកនាំសម្ដេចបាននាំមកនូវសន្ដិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ ដែលបានធ្វើឱ្យគាត់ពេញចិត្តនិងនៅតែគាំទ្រ។

អ្នកស្រី ឈិត សាខន រស់នៅក្នុងខេត្តកណ្ដាល៖ «មានច្រើនណាស់ការចងចាំច្រើនណាស់ សាលារៀន ផ្លូវ និយាយរួមរចនាសម្ព័ន្ធមានទាំងអស់។ […] សម្ដេចដឹកនាំល្អគ្មានអ្នកណាដឹកនាំដូចសម្ដេចទេ! តាំងពីខ្ញុំកើតរហូតមកដល់ពេលនេះអាយុ ៦២ឆ្នាំហើយគ្មានអ្នកដឹកនាំណានាំឱ្យមានសន្ដិភាពដូចសម្ដេចទេ»


សម្រាប់លោក មាស ចំរើន អាយុ ៣៧ឆ្នាំ គ្រូបង្រៀននៅវិទ្យាល័យជ័វរ្ម័នទី៧ថា៖ «សម្រាប់ខ្ញុំៗគិតថាយើងចេញពីបាតដៃទទេ (រហូតមានការអភិវឌ្ឍន៍ដល់ពេលនេះ) គឺវាល្អហើយ តែបើខ្ញុំយើងធ្លាប់ទីសាំងហ្គាពួរទីអីអ៊ីចឹងយើងឃើញថារយៈពេលនៃការអភិវឌ្ឍន៍របស់ប្រទេសគេមានកម្រិតប៉ុន្ដែយើងពិបាកថាណាស់ដូចសាំងហ្គាពួរអីគាត់ទោះបីមិនឆ្លងកាត់សង្គ្រាមយ៉ាងណាក៏ដោយតែគាត់មានចំណតកំពង់ផែធំអ៊ីចឹងបើនិយាយពីការអភិវឌ្ឍនៅយើងយឺតជាងគេហើយក៏ប៉ុន្ដែឱកាសរបស់យើងក៏តិចជាងគេដែរ»


ទោះជាមានការអាឡោះអាល័យក្ដីតែពលរដ្ឋបានបង្ហាញនូវជំនឿចិត្តលើការសម្រេចរបស់សម្ដេចតេជោក្នុងការបន្តវេនទៅមនុស្សជំនាន់ក្រោយ។

អ្នកស្រី យឹម សារី៖ «លោកកំសត់ណាស់ទំរាំបានមកប៉ុណ្ណេះ ខ្ញុំក៏បានឆ្លងកាត់ជំនាន់ ប៉ុល ពត ដូចគាត់ដែរ ទាំរាំគាត់បានធ្វើឱ្យបានប៉ុណ្ណេះខ្ញុំសប្បាយចិត្ត។ ហើយកូនគាត់ឡើងតំណែងជំនួសក៏ខ្ញុំសប្បាយចិត្តដែរ»

លោក មាស ចំរើន៖ «ខ្ញុំគិតថាវាមិនជាបញ្ហាអីទេ! ដូចដែលសម្ដេចលើកឡើងចឹងបើទោះបីជាសម្ដេចមិនធ្វើនាយករដ្ឋមន្ត្រីក៏ដោយក៏សម្ដេចមិនបោះបង់ចោលដែរព្រោះគាត់នៅជាប្រធានបក្សដដែលទេ។ អ៊ីចឹងយើងអាចនិយាយបានថាគាត់នៅតែត្រួតត្រាយ នៅពីក្រោយខ្នងជួយទៅលើអ្នកដឹកនាំថ្មីជានិច្ច»

អ្នកស្រី ព្រហ្ម ទូច៖ «អរគុណឱ្យសម្ដេច សូមឱ្យសម្ដេចអាយុវែង ជាម្លប់របស់កូនចៅតរៀងទៅមុខ។ ទាល់តែខ្ញុំចប់ជីវិតក៏ខ្ញុំនៅតែស្មោះជាមួយសម្ដេចរហូត»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក