ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរខេត្តបន្ទាយមានជ័យ រៀបចំទីទួលសុវត្ថិភាពរួចជាស្រេចសម្រាប់ពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់

បន្ទាយមានជ័យ៖ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពអាកាសធាតុក៏ដូចជាគ្រោះធម្មជាតិដែលតែងតែកើតមានជារៀងរាល់ឆ្នាំ ជាពិសេសនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានលើកឡើងថា អាជ្ញាធរខេត្តបន្ទាយមានជ័យ បានត្រៀមរួចជាស្រេចនូវទីទួលសុវត្ថិភាពសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។

លោកអភិបាលខេត្តបន្ទាយមានជ័យ លើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។

លោក អ៊ុ រាត្រី បន្តថា ជាបទពិសោធន៍កន្លងទៅខេត្តបន្ទាយមានជ័យ ខេត្តក៏ដូចជាក្រុង-ស្រុកទាំង៩ ជាពិសេសតំបន់ដែលតែងទទួលរងការជន់លិច អាជ្ញារធបានត្រៀមរួចរាល់នៅទីទួលសុវត្ថិភាពជូនពលរដ្ឋស្នាក់នៅបណ្តោះអាសន្ន នៅពេលមានទឹកជំនន់កើតមានឡើងនៅរដូវវស្សានេះ។

លោកក៏បានណែនាំដល់កងកម្លាំងពាក់ព័ន្ធគ្រប់ស្ថាប័នឱ្យត្រៀមនូវឧបករណ៍ជួយសង្គ្រោះ ដើម្បីចេញអន្តរាគមន៍នៅពេលមានទឹកជំនន់កើតមានឡើង។

ការដាក់ចេញនូវវិធានការនេះឡើង ដោយសារតែមួយរយៈពេលថ្មីៗនេះបណ្ដាខេត្តមួយចំនួនទទួលរងជំនន់ទឹកភ្លៀង ដែលបង្កធ្វើឱ្យមានការជន់លិចផលដំណាំ និងផ្ទះសម្បែងប្រជាពលរដ្ឋ នៅក្នុងខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក