ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទឹកស្ទឹងសែនហក់ឡើងជិតដល់កម្រិតប្រកាសអាសន្ន

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំបានជូនដំណឹងដល់ពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសែន បង្កើនការប្រុងប្រយ័ត្ន ខណៈទឹកស្ទឹងសែននៅស្ថានីយកំពង់ធំ និងតាមបណ្តោយដងស្ទឹងសែនកំពុងតែហក់ឡើងជិតដល់កម្រិតប្រកាសអាសន្ន។

រដ្ឋបាលបាលខេត្តកំពង់ធំបានណែនាំពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវរៀបចំសម្ភារឯកសារសំខាន់ៗ និងស្វែករកទីទួលសុវត្ថិភាពដែលនៅក្បែរបំផុត និងសូមរាយការណ័ដល់អាជ្ញាធរមូលដ្ឋានក្នុងករណីមានការលិចលង់ណាមួយ កើតឡើង។

រដ្ឋបាលខេត្តបានណែនាំឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ត្រៀមរៀបចំ ផែនការអន្តរាគមន៍ និងត្រូវរៀបចំទីទួលសុវត្ថិភាពឲ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋរងគ្រោះ ម្យ៉ាងវិញទៀត ត្រូវផ្សព្វផ្សាយ ណែនាំឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើអនាម័យ ដើម្បីជៀសវាងជំងឺ ឆ្លងផ្សេងៗ។

ក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ឱ្យដឹងថា នៅតំបន់ខ្ពង់រាប តំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ លាយឡំផ្គរ រន្ទះ។ ចំណែកនៅតំបន់មាត់សមុទ្រ ផ្ទៃសមុទ្រអាចមានខ្យល់បោកបក់ និងមានរលកខ្ពស់ៗ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក