ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រពន្ធតារាកំប្លែងនាយពែកមីចូលសង្រ្គោះបន្ទាន់ក្រោយព្យួរសេរ៉ូមឱ្យសាច់ស នៅមជ្ឈមណ្ឌលកែសម្ភស្សមួយកន្លែង

ភ្នំពេញ៖ យោងតាមគណនីបណ្តាញសង្គមផ្ទាល់របស់តារាកំប្លែងលោក ចែម ចាន់ដារ៉ា ហៅនាយ ពែកមី បានឱ្យដឹងថាខ្លួនកំពុងជួបទុក្ខធំ ខណៈប្រពន្ធរបស់លោកឈ្មោះ ជា សុធីម ចូលសង្គ្រោះបន្ទាន់នៅបន្ទប់ ICU អស់រយៈពេល ២ថ្ងៃហើយ បន្ទាប់ពីលោកស្រី បានព្យួរសេរ៉ូមឱ្យសាច់ស នៅមជ្ឈមណ្ឌលកែសម្ភស្សមួយកន្លែងឈ្មោះ «S88 Beauty» សាខាផ្សារធំថ្មី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១១០E0 ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

គណនីបណ្តាញសង្គមរបស់លោកពាក់មី “Chem Chanra ចែម ចាន់រ៉ា” បានបង្ហោះសារថាអមជាមួយភរិយាកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ នៅព្រឹកថ្ងៃទី៤ ខែសីហានេះថា៖ «ប្រពន្ធខ្ញុំសង្គ្រោះបន្ទាន់នៅបន្ទប់ ICU ២ថ្ងៃហើយ បន្ទាប់ពីគាត់បានព្យួសេរ៉ូមអោយសាច់សរ នៅមជ្ឈមណ្ឌលកែសម្ភស្ស S88 Beauty នៅថ្ងៃពុធ ទី២ ម៉ោង១រសៀល តើម្ចាស់ S88 Beauty ទាំង១៣សាខា ជានណា?»។

គួរឱ្យដឹងដែរថា អាជ្ញាធរបានចុះបិទហាងកែសម្ផស្ស S88 Beauty សាខាផ្សារថ្មី ផ្ទះលេខ១១០E0 ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ កាលពីល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ដោយបញ្ជាក់ថាទីតាំងមួយកន្លែងនេះមិនមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងបណ្តាលឱ្យគ្រោះថ្នាក់ព្យាបាលដល់ជនរងគ្រោះដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក