ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគ្គិភ័យឆេះបន្ទប់សណ្ឋាគារអន្តរជាតិ ក្រុងប៉ោយប៉ែត តែសមត្ថកិច្ចគ្រប់គ្រងស្ថានការបានទាំងស្រុង

បន្ទាយមានជ័យ៖ អគ្គិភ័យភ័យឆាបឆេះបន្ទប់សណ្ឋាគារអន្តរជាតិ ដែលមានកម្ពស់ជាង១០ជាន់ ដែលភាគច្រើនជនជាតិចិនស្នាក់នៅ ស្ថិតនៅផ្លូវដើមពុទ្រាភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីម៉ោងប្រហែល៦ល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។

អធិការនគរបាលក្រុងប៉ោយ លោកវរសេនីយ៍សៅ សារឿន បានឱ្យដឹងថា អគ្គិភ័យបានឆាប់ឆេះបន្ទប់សណ្ឋាគារអន្តរជាតិ សមត្ថកិច្ច កងកម្លាំងនគរបាល កងរាជអាវុធហត្ថ យោធា រួមនឹងប្រជាពលរដ្ឋបានជួយពន្លត់ទាន់ពេលវេលា។

លោកអធិការក្រុងប៉ោយប៉ែត បានបន្តថា ចំពោះមូលហេតុបង្កជាអគ្គីភ័យ និងទំហំនៃការខូចខាតមិនទាន់ដឹងនៅឡើយទេ។

យោងតាមប្រភពផ្សេងទៀតពីកន្លែងកេីតហេតុបានឱ្យដឹងថា មានជនរងគ្រោះ (ជនជាតិចិន) មួយចំនួនបានរងរបួស សន្លប់ និងខ្លះរលាកភ្លេីងផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក