ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទឹកខ្មៅហូរចូលស្ទឹងសង្កែបង្កអោយត្រីតូចធំពុលស្លាប់អណ្ដែតពេញស្ទឹងខណ:អាជ្ញាធរនិងមន្រ្តីជំនាញកំពុងស្វែងរកប្រភព

បាត់ដំបង៖ ដោយមានបងប្អូនប្រជាពលរដ្ឋបានបង្ហោះបណ្តាញសង្គមតៗគ្នាពាក់ព័ន្ធមានទឹកពណ៌ខ្មៅដែលមានជាតិពុលគេសង្ស័យថាអាចធ្លាយចេញពីអាងស្ដុកក្នុងរោងចក្រចិនមួយកន្លែង ដែលមានទីតាំងនៅខាងក្រោមទំនប់ពហុបំណង ស្ថិតក្នុងស្រុករតនមណ្ឌល ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញត្រីពុលស្លាប់អណ្ដែតពេញទឹកស្ទឹងកាលពីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ។

ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង លោក កត បូរ៉ាន បានអោយដឹងនៅថ្ងៃទី៣ ខែសីហា នេះថា អាចមកពីទឹកភ្លៀងរុញទៅពីលើផ្ទៃខាងលើ ទើបមានការប៉ះពាល់បន្តិចបន្តួច ហើយពេលនេះលោករួមជាមួយអភិបាលរង កំពុងស្វែងរកតែរកមិនទាន់ឃើញ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ស្ថានភាពទឹកប្ដូរពណ៌ខ្មៅកខ្វក់បានហូរធ្លាក់ចូលក្នុងដងស្ទឹងសង្កែថែមទាំងប្រទះឃើញត្រីពុលងាប់អណ្ដែតទឹកព្រោងព្រាតហើយប្រជាពលរដ្ឋបាននាំគ្នាថតទិដ្ឋភាពទឹកខ្មៅកខ្វក់ហូរលាយឡំ ជាមួយនឹងទឹកជំនន់ពណ៌លឿងល្អក់ ដែលកំពុងឡើងជន់តាមដងស្ទឹងបង្ហោះផ្អើលពេញក្នុងបណ្ដាញសង្គម។

ប្រជាពលរដ្ឋមួយចំនួននៅស្រុករតនមណ្ឌល បានអះអាងថាធ្លាប់ប្រទះឃើញទឹកពណ៌ខ្មៅកខ្វក់ហូរចូលស្ទឹងសង្កែនេះស្ទើររាល់ឆ្នាំ និងមានជាតិគីមីពុល ដែលទំនងអាចបែកធ្លាយចេញពីអាងស្ដុកទឹកកខ្វក់នៅក្នុងរោងចក្រក្រុមហ៊ុនចិនមួយកន្លែង នៅជិតទំនប់ពហុបំណង (ទំនប់សេកសក) ហើយជាមួយនឹងស្ថានភាពទឹកមានជាតិពុលនេះ គេក៏បានប្រទះឃើញមានត្រីងាប់អណ្ដែតទឹកជាហូរហែចាប់តាំងពីចំណុចកើតហេតុ ចុះមកក្រោមតាមដងស្ទឹង រហូតមកដល់តំបន់រមណីយដ្ឋាន «ស្ទឹងថ្វាក» ក្នុងឃុំអណ្ដើកហែប ស្រុករតនមណ្ឌល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក