ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ឃាត់ខ្លួនជនសង្ស័យជាជនជាតិឥណ្ឌូណេស៊ីចំនួន ៣នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ព្រះសីហនុ៖ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១និង០០នាទី ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀនស្ថិតនៅក្រុម៩ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យទាំង ៣នាក់រួមមាន៖ទី១-ឈ្មោះ PITER ភេទប្រុស ជនជាតិឥណ្ឌូណេស៊ី មុខរបរ បុគ្គលិកកាសុីណូ មានទីលំនៅបច្ចុប្បន្ន ក្រុម៩ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

២-ឈ្មោះ SETYANTO INDRAWAN ភេទប្រុស ជនជាតិ ឥណ្ឌូណេស៊ី មុខរបរ បុគ្គលិកកាសុីណូ ទីលំនៅបច្ចុប្បន្ន ក្រុម៩ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

៣-ឈ្មោះ WILLY ភេទប្រុស ជនជាតិ ឥណ្ឌូណេស៊ី មុខរបរ បុគ្គលិកកាសុីណូ ទីលំនៅបច្ចុប្បន្ន ក្រុម៩ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណើត JAKARTA ។

អាជ្ញាធរប្រមូលបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀនចំនួន ២កញ្ចប់ ប្រភេទថ្នាំគ្រាប់ពណ៍ផ្ទៃមេឃសង្ស័យជាសារធាតុញៀនចំនួន ៣៦គ្រាប់ ជញ្ជីងថ្លឹងថ្នាំចំនួន ២គ្រឿង និងទូរស័ព្ទដៃចំនួន ៥គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក