ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សាំងកំពុងឡើងថ្លៃហើយអ្នកលក់បន្លំទៀត! ទាក់ចិត្តមន្ត្រី ក.ប.ប ចុះដល់ស្ថានីយ

កណ្តាល៖ ក.ប.ប. សាខាខេត្តកណ្តាល បានដឹកនាំកម្លាំងមន្ត្រីជំនាញរបស់ខ្លួន ចុះទៅដល់ទីតាំងដេប៉ូប្រេងឥន្ធនៈ ១កន្លែងស្ថិតក្នុងភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ដោយសង្កេតឃើញថាមានភាពមិនប្រក្រតីលើដេប៉ូប្រេងឥន្ធនៈ ១កន្លែង នៅតាមបណ្តាញសង្គមហ្វេសបុក។

ប្រធានសាខា ក.ប.ប. ខេត្តកណ្តាល នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំកម្លាំងមន្ត្រីជំនាញរបស់ខ្លួន ចុះទៅដល់ទីតាំងដេប៉ូប្រេងឥន្ធនៈមួយកន្លែងស្ថិតក្នុងភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ដោយធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ច៉ត់តាមរយៈការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យប្រេងឥន្ធនៈ (Pumpwatch) ដោយបានរកឃើញថា ដេប៉ូខាងលើមានកម្រិតលម្អៀងផ្នែកបរិមាណ (បន្លំលីត្រ) ទាំងប្រេងសាំងធម្មតា ក្នុង ១០០លីត្រ ស៊ីអស់ ៤,៨លីត្រ ខណៈប្រេងម៉ាស៊ីតក្នុង ១០០លីត្រស៊ីអស់ ៣,១លីត្រ។

ជាមួយគ្នានេះ មន្ត្រី ក.ប.ប. ក៏បានអនុវិធានការតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ជាធរមាន និងបានឱ្យម្ចាស់ដេប៉ូនោះធ្វើកិច្ចសន្យាកែតម្រូវជាដាច់ខាត។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក៏បានឱ្យដឹងទៀតថា ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កណ្តាល កំពត ស្វាយរៀង និងខេត្តកំពង់ធំ នាថ្ងៃខែឆ្នាំដដែល មន្ត្រី ក.ប.ប. បានបន្តត្រួតពិនិត្យអនុលោមភាពលើស្ថានីយ ដេប៉ូប្រេងឥន្ធនៈ សរុបចំនួន ១៥ទីតាំង ដោយបានរកឃើញថាមានដេប៉ូប្រេងឥន្ធនៈ ចំនួន ២ទីតាំង ពុំមានអនុលោមភាពផ្នែកបរិមាណ និងបានទទួលរងនូវការពិន័យអន្តរការណ៍ពីមន្ត្រីជំនាញ ក៏ដូចជាធ្វើកិច្ចសន្យាកែតម្រូវផងដែរ។

ដោយឡែកនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មន្ត្រី ក.ប.ប. បានចុះអង្កេត និងតាមដានតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយ ដេប៉ូ បានចំនួន ៦ទីតាំង ក្នុងខណ្ឌទួលគោក និងខណ្ឌមានជ័យ ដែលពុំមានស្ថានីយ ដេប៉ូណាដាក់លក់លើសតម្លៃ កំណត់ដោយក្រសួងពាណិជ្ជកម្មនោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក