ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អូស្ត្រាលីប្រគល់រូបចម្លាក់បុរាណដ៏មានតម្លៃដែលត្រូវបានគេលួចមកកម្ពុជាវិញ

អូស្ត្រាលី៖ វិចិត្រសាលជាតិអូស្ត្រាលី នៃទីក្រុងកង់បេរ៉ាបានប្រគល់រូបចម្លាក់បុរាណសំរឹទ្ធដ៏មានតម្លៃចំនួន៣ ពីការប្រមូលរក្សាទុកវត្ថុបុរាណពីអាស៊ីរបស់ខ្លួនមកកាន់ប្រទេសកម្ពុជាវិញ ដែលនេះជាលើកទីមួយហើយដែលវិចិត្រសាលធ្វើការប្រគល់បេតិកភណ្ឌវប្បធម៌បែបនេះ។

ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា លោក Justin Kevin Whyatt បានជួបពិភាក្សាជាមួយក្រុមការងារកម្ពុជា មុនពេលធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីដើម្បីចូលរួមពិធីប្រគល់ជាផ្លូវការនូវរូបចម្លាក់បុរាណនេះ ដោយគាត់ពិតជាមានទឹកចិត្តស្រលាញ់ចំពោះបេតិកភណ្ឌវប្បធម៌របស់កម្ពុជាណាស់។

វិចិត្រសាលជាតិអូស្ត្រាលីបានឱ្យដឹងថា នៅថ្ងៃសុក្រទី២៨ ខែកក្កដា ឆ្នាំ២០២៣ វិចិត្រសាលជាតិបានធ្វើមាតុភូមិនិវត្តន៍រូបចម្លាក់សំរិទ្ធចំនួន៣ មកព្រះរាជាណាចក្រកម្ពុជា ដោយបញ្ចាក់ថា «ស្នាដៃសិល្បៈនេះត្រូវបាននាំចេញដោយខុសច្បាប់ពីប្រទេសដើមរបស់ពួកគេ ហើយត្រូវបានជាប់ទាក់ទងជាមួយនឹងអ្នកប្រមូលទិញសិល្បៈចម្លាក់បុរាណ និងឈ្មួញលោក Douglas Latchford»

នាយកវិចិត្រសាលជាតិនៃប្រទេសអូស្ត្រាលី លោក Nick Mitzevich បានឱ្យដឹងថា បន្ទាប់ពីសកម្មភាពនេះ វិចិត្រសាលជាតិនឹងមិនកាន់ការងារណាមួយដែលទាក់ទងទៅនឹងការប្រមូលទុកវត្ថុបុរាណរបស់លោក Douglas Latchford ទៀតនោះទេ។ ចាប់តាំងពីឆ្នាំ ២០១៤មក វិចិត្រសាលជាតិបាននឹងកំពុងធ្វើការដើម្បីប្រមូលភស្តុតាងគ្រប់គ្រាន់ដើម្បីបង្កើតការយល់ដឹងកាន់តែច្បាស់ពីវត្ថុបុរាណដែល លោក Douglas Latchford ទិញនិងរក្សាទុក។

ឯកអគ្គរាជទូតកម្ពុជាលោក ជឿន បូរ៉ាន់ ច័ន្ទបូរី បានឱ្យដឹងថា ការប្រគល់វត្ថុបុរាណដែលគេបានលួចទៅ ប្រគល់ប្រទេសដើមរបស់គេវិញ ជាភាពវិជ្ជមានដល់សហគមន៍មូលដ្ឋាន និងការចូលរួមរបស់ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់ប្រទេសនោះ ហើយអាចជំរុញឱ្យមានមោទនភាព អត្តសញ្ញាណជាតិ និងការបន្តវប្បធម៌ ដោយសារវត្ថុបុរាណមានតម្លៃយ៉ាងធំធេងសម្រាប់ប្រទេសដែលជាកម្មសិទ្ធិ។

លោកថា៖ «ស្នាដៃសិល្បៈទាំងបីនេះពិតជាអាចឱ្យសហគមន៍ផ្សេងៗគ្នាក្នុងប្រទេសកម្ពុជាយល់កាន់តែច្បាស់អំពីវប្បធម៌ដ៏សម្បូរបែប និងប្រពៃណីចម្រុះ»

គួរឱ្យដឹងដែរថា អូស្ត្រាលី និងកម្ពុជាបានចែករំលែកប្រវត្តិសាស្រ្តជាមួយគ្នាជាងប្រាំពីរទសវត្សរ៍មក ហើយការប្រគល់មកវិញនូវរូបចម្លាក់បុរាណទាំងនេះ គឺជាឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរបស់ប្រទេសទាំងពីរ។ ស្ថានទូតអូស្រ្តាលីបញ្ជាក់ថា៖ «នេះពិតជាកិត្តិយសណាស់ ដែលយើងអាចការពារបេតិកភណ្ឌវប្បធម៌របស់ប្រទេសណាមួយ ព្រោះវាជាអត្តសញ្ញាណរបស់ប្រទេសជាតិនោះ»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក