ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនថាសំឡេងទារលុយដើម្បីដោះលែងមនុស្សជាសំឡេងកាត់តតាំងពី ៣ឆ្នាំមុន

ភ្នំពេញ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បំភ្លឺជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីបណ្តាញសង្គមឈ្មោះ TNM ដែលបានផ្សព្វផ្សាយលើបណ្ដាញសង្គម កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ស្ដីពីការចុះបង្ក្រាបគ្រឿងញៀននៅម្ដុំសាលារៀនឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលចុះផ្សាយថា៖ «ដល់កហើយ សមត្ថកិច្ចបន្ទប់ក៥ ចុចចុចធ្វើប៉ះចំខ្សែអ្នកព័ត៌មានប្រមូលភស្តុតាងបាន»

កាលពីពេលថ្មីនេះបណ្ដាញសង្គម TNM បានចេញនូវព័ត៌មានមួយដែលបានរៀបរាប់ពីការចាប់មនុស្សរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដោយមានមន្ត្រីស្លៀកពាក់ស៊ីវិលចាប់ក្រៀកយុវជន២នាក់ចោទថាពាក់ព័ន្ធគ្រឿងញៀនទៅសួរចម្លើយ ក្នុងព័ត៌មានជាវីដេអូនោះបានបញ្ចេញសំឡេងថតដែលគេថាជាមន្ត្រីគ្រឿងញៀនតេទូរស័ព្ទមកទារលុយគ្រួសាររបស់ជនរងគ្រោះដើម្បីជាថ្នូរដោះលែង។

ក្រុមប្រតិកម្មរហ័សរបស់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បំភ្លឺដល់សាធារណៈជនថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មន្ត្រីរបស់ខ្លួនពិតជាបានចុះឃាត់ខ្លួនយុវជន ២នាក់ពិតមែនដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននៅម្ដុំសាលារៀនឬស្សីកែវ ខណៈក្រុមល្មើសផ្សេងទៀតបានរត់បាត់។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឱ្យដឹងទៀតថា ក្រោយពេលសាកសួរឃើញថា យុវជនទាំង ២រូបពិតជាបានប្រើប្រាស់គ្រឿងញៀន ជាពិសេសប្រើប្រាស់បារីអេឡិកត្រូនិក។ សមត្ថកិច្ច បានឃាត់ពន្យល់អប់រំស្ដីពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការប្រើប្រាស់បារីអេឡិកត្រូនិក ដែលយល់ច្រឡំថាមិនខុសច្បាប់ ហើយអង្គភាពបានអញ្ជើញអាណាព្យាបាលមកធានាយកទៅអប់រំ និងយកទៅព្យាបាល តាមសហគមន៍វិញតាមនីតិវិធី មិនមានការជម្រិតទារប្រាក់ដូចការចោទប្រកាន់នោះទេ។

មន្ទីរក៏ច្រាលចោលចំពោះសំឡេងដែលចោទថាជាមន្ត្រីគ្រឿងញៀនហៅទូរស័ព្ទទារលុយគ្រួសារយុវជននោះផងដែរ ដោយថាជាសំឡេងកាត់តដែលមានតាំងពី ៣ឆ្នាំមុនមកម្លេះ។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនគូសបញ្ជាក់ថា៖ «ចំពោះរូបភាពនិងសម្លេងកាត់តបញ្ចូលក្នុងការផ្សាយនេះគឺតាំងពីបីឆ្នាំមុនមកម្លេះ មិនពាក់ព័ន្ធដល់កិច្ចប្រតិបត្តិការរបស់មន្ទីរទេ ដែលជាចេតនាទុច្ចរិតរបស់ម្ចាស់ហ្វេសប៊ុកឈ្មោះ TMN ក្នុងបំណងបំភ័ន្តមតិមហាជន បង្ខូចកិត្តិយសរបស់សមត្ថកិច្ចនិងការពារជនល្មើសតែប៉ុណ្ណោះ»

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជាក់ថានឹងរង់ចាំជួបម្ចាស់គណនីនេះ និងបានថ្លែងអំណរគុណដល់សាធារណជនពីគ្រប់មជ្ឈដ្ឋានដែលតែងតែបានចូលរូមកែលំអ និងសហការក្នុងការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន ដែលស្របតាមទិសស្លោក «៣កុំ ១រាយការណ៍» ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក