ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau សម្រេចបែកផ្លូវជាមួយភរិយាក្រោយរៀបអាពាហ៍ពិពាហ៍ ១៨ឆ្នាំ

កាណាដា៖ នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau បានបង្ហាញនៅក្នុងសេចក្តីប្រកាសមួយនៅលើគណនី Instagram របស់លោកថា លោកនិងភរិយា Sophie Grégoire Trudeau សម្រេចចែកផ្លូវគ្នា បញ្ចប់ចំណងអាពាហ៍ពិពាហ៍ត្រឹមរយៈពេល ១៨ឆ្នាំ។

លោក Justin Trudeau បានឱ្យដឹងថា បន្ទាប់ពីការសន្ទនាដ៏មានអត្ថន័យ និងផលពិបាកជាច្រើន ពួកគេបានឈានដល់ការសម្រេចចិត្តចែកផ្លូវគ្នា។ ទោះបីជាមានការបែកគ្នាក៏ដោយ លោក Trudeau បានសង្កត់ធ្ងន់ថា លោក និងភរិយានឹងនៅតែជាគ្រួសារដ៏ស្និទ្ធស្នាល ជាមួយនឹងសេចក្តីស្រឡាញ់ និងការគោរពចំពោះគ្នាទៅវិញទៅមក និងអ្វីគ្រប់យ៉ាងដែលពួកគេបានសាងរួមគ្នា។

នាយករដ្ឋមន្ត្រីរូបនេះបានស្នើសុំឯកជនភាពក្នុងអំឡុងពេលដ៏លំបាកនេះ ជាពិសេសសម្រាប់សុខុមាលភាពរបស់កូនទាំងបីរបស់ពួកគេ។

ជីវប្រវត្តិផ្លូវការរបស់ Trudeau បង្ហាញថាគាត់បានជួប Grégoire Trudeau នៅទីក្រុង Montreal ក្នុងឆ្នាំ២០០២ ហើយបានចងចំណងអាពាហ៍ពិពាហ៍នៅឆ្នាំ២០០៥ ។

ក្នុងខួបអាពាហ៍ពិពាហ៍របស់ពួកគេកាលពីឆ្នាំមុន លោកស្រី Sophie Gregorire Trudeau បានសរសេរក្នុងសារបង្ហោះលើបណ្ដាញសង្គមថា៖ «យើងបានដើរឆ្លងកាត់ថ្ងៃមានពន្លឺថ្ងៃ ខ្យល់ព្យុះខ្លាំង ហើយអ្វីៗនៅចន្លោះមិនទាន់ចប់ទេ»។

ការប្រកាសចែកផ្លូវគ្នានេះធ្វើឱ្យមានការភ្ញាក់ផ្អើលចំពោះមហាជន ខណៈថ្មីៗនេះ គូស្នេហ៍មួយគូនេះត្រូវបានគេឃើញបានចូលរួមក្នុងព្រឹត្តិការណ៍ឡើងគ្រងរាជ្យរបស់ស្តេច Charles នៅទីក្រុងឡុងដ៍ និងបានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ក្នុងខែមីនា។

គួរឱ្យដឹងដែរថា បន្ទាប់ពីលោក Justin Trudeau បានក្លាយជានាយករដ្ឋមន្ត្រីកាណាដា នៅចុងឆ្នាំ ២០១៥ គេតែងឃើញវត្តមានរបស់លោក និងលោកស្រី Sophie Gregorire Trudeau ជាញឹកញាប់ នៅក្នុងមុខងារសង្គម និងដំណើរកម្សាន្តក្រៅប្រទេស។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ គេមិនសូវបានឃើញលោកស្រី Sophie បង្ហាញវត្តមានជាមួយស្វាមីឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក