ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ៖ ដោយសារសំឡេងឆ្នោតគាំទ្រលើស ៧៤ភាគរយទើបលោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីថ្មី

កណ្តាល៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រសិនជាសំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានៅក្រោម ៧៤ភាគរយ សម្តេចតេជោនឹងនៅតែបន្តធ្វើជានាយរកដ្ឋមន្ត្រីកម្ពុជាជាបន្តទៀត។ ប៉ុន្តែសំឡេងឆ្នោតគាំទ្រនៅអាណត្តិទី៧ នេះលើសពីការរំពឹងទុកគឺមានចំនួន ៨២,៣២ភាគរយ ពោលលទ្ធផលនេះគឺជាការបំបែកឯកឯកគ្គទកម្ម។

បើតាមសម្តេចតេជោ ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានៅអាណត្តិទី៧នេះ មានចំនួនច្រើនលើសលុបបើធៀបនឹងសំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានៅអាណត្តិទី៦ គឺមានត្រឹមតែ ៧៦,៨៥ភាគរយ។ ដោយឡែកបើធៀបនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក៏កើនឡើងផងដែរ ដែលមានត្រឹមតែ ៧៤,៣២ភាគរយ។

សម្តេចតេជោបានថ្លែងនៅក្នុងឋានៈជានាយករដ្ឋមន្ត្រីចុងក្រោយ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី៣ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ថា៖ «បើសន្លឹកឆ្នោតក្រោម ៧៤ភាគរយ ខ្ញុំនឹងបន្ត (ធ្វើជានាយករដ្ឋមន្ត្រី) ពីព្រោះប្រជាជនអត់គាំទ្រលោក ហ៊ុន ម៉ាណែត ទេបានជាទាញសន្លឹកឆ្នោតពី ៧៤ភាគរយ ឬ ៧៦ភាគរយឱ្យធ្លាក់ចុះ គឺខ្ញុំនឹងនៅតែបន្តដើម្បីកែលម្អសភាពការណ៍ ប៉ុន្តែសន្លឹកឆ្នោតនេះបានឃើញច្បាស់នូវការគួបផ្សំរវាងតួអង្គ៣យ៉ាង ទី១ គណបក្ស ទី២ បុគ្គល ហ៊ុន សែន ផ្ទាល់ ទី៣ បុគ្គល ហ៊ុន ម៉ាណែត»។

សម្តេចតេជោ បានអរគុណដល់ប្រជាពលរដ្ឋដែលគាំទ្រដល់លោក ហ៊ុន ម៉ាណែត ឡើងជានាយករដ្ឋមន្ត្រីថ្មីនៅខែសីហានេះ។ ជាមួយគ្នានេះអរគុណដល់ប្រជាជនកម្ពុជាចំនួនជាង ៨៤,៥៩ភាគរយដែលទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលចំនួននេះបើធៀបនឹងការបោះឆ្នោតជាសកលឆ្នាំ២០១៨ គឺមានការកើនឡើង ដោយកាលនោះមានត្រឹមតែ ៨៣,០២ភាគរយ។

សម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តចាកចេញពីតំណែងនាយករដ្ឋមន្ត្រីនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ គឺសម្តេចតេជោមានមូលហេតុ៤យ៉ាង គឺដើម្បីស្ថេរភាព មនុស្សជំនាន់ក្រោយមានសមត្ថភាពរឹងមាំ មនុស្សជំនាន់ចាស់នៅមានលទ្ធភាពតាមដានបន្ត និងត្រូវពេលដែលត្រូវផ្ទេរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក