ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោនឹងមកកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាវិញ ក្នុងករណីលោក ហ៊ុន ម៉ាណែត គ្រោះថ្នាក់ដល់ជីវិត

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចនឹងមកកាន់តំណែងនាយករដ្ឋមន្ត្រីកម្ពុជាមួយរយៈវិញមុននឹងជ្រើសរើសបាននាយករដ្ឋមន្ត្រីថ្មី ក្នុងករណីនាយករដ្ឋមន្ត្រីថ្មី លោក ហ៊ុន ម៉ាណែត ជួបគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិត។

សម្តេចតេជោបានថ្លែងនៅក្នុងនាមជានាយករដ្ឋមន្ត្រីចុងក្រោយ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី៣ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ថា៖ «ប្រសិនបើកូនខ្ញុំមាន គ្រោះថ្នាក់ដល់ជីវិត លទ្ធភាពនៃការវិលត្រឡប់មកធ្វើជានាយករដ្ឋមន្ត្រីវិញ គឺខ្ញុំ គឺត្រូវតែមកវិញ បញ្ជាក់ឱ្យច្បាស់ ខ្ញុំអត់ទាន់ឱ្យប្រទេសនេះច្របូកច្របល់ទេ»។

សម្តេចតេជោបានអះអាងថា ក្នុងករណីដែល ហ៊ុន ម៉ាណែត គ្រោះថ្នាក់ដល់ជីវិត សម្តេចនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នគឺដើម្បីធានាសេចក្តីរបស់ប្រជាជន។

គូសបញ្ជាក់ថា នៅថ្ងៃទី២២ ខែសីហា សម្តេចតេជោ នឹងលែងជានាយរកដ្ឋមន្ត្រី ដោយលោក ហ៊ុន ម៉ាណែត នឹងកាន់តំណែងបន្តពីសម្តេចតេជោ។ តែយ៉ាងណាសម្តេចតេជោនឹងបន្តឈរឈ្មោះជាប្រធានព្រឹទ្ធសភានៅអាណត្តិក្រោយឆ្នាំ២០២៤ ខាងមុខនេះ។ ជាមួយគ្នានេះសម្តេចតេជោនឹងត្រូវបានព្រះមហាក្សត្រតែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក