ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោប្រៀបធៀបរវាងអាយុសម្តេច និងលោក ហ៊ុន ម៉ាណែត ដែលកាន់តំណែងនាយករដ្ឋមន្ត្រីដំបូង

កណ្តាល៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលសម្តេចតេជោកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាដំបូង គឺសម្តេចមានអាយុត្រឹមតែ ៣២ឆ្នាំ ខុសពីនាយករដ្ឋមន្ត្រីថ្មី គឺ លោក ហ៊ុន ម៉ាណែត ដែលបន្តការងារពីសម្តេចនៅក្នុងអាយុ ៤៦ឆ្នាំ ពោលអាយុច្រើនជាងសម្តេច ១៤ឆ្នាំ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី៣ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ បានថ្លែងថា៖ «ខ្ញុំប្រៀបធៀបនាយករដ្ឋមន្ត្រីទៅចុះ ខ្ញុំកាន់អំណាចនៅពេលដែលខ្ញុំចូលធ្វើជានាយករដ្ឋមន្ត្រី គឺខ្ញុំមានអាយុត្រឹមតែ ៣២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះនាយកដ្ឋមន្ត្រីថ្មី មានអាយុរហូតដល់ ៤៦ឆ្នាំបានន័យថាអាយុច្រើនជាងខ្ញុំ ១៤ឆ្នាំ»។

សម្តេចតេជោបានអះអាងថា សម្តេចលះបង់ក្នុងការផ្ទេរតំណែងនាយករដ្ឋមន្ត្រីទៅឱ្យអ្នកបន្តវេន គឺដើម្បីសេចក្តីសុខរយៈពេលវែងសម្រាប់ប្រជាជនកម្ពុជា និងការអភិវឌ្ឍប្រទេសឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

សម្តេចតេជោបានថ្លែងថា៖ «នេះជាការធានាដ៏ធំបំផុត ដែលគ្មានវិបត្តិកើតឡើង នៅពេលដែលនាយករដ្ឋមន្ត្រីចាស់ ធ្វើការមិនកើត មានគ្រោះថ្នាក់រហូតដល់ស្លាប់ គឺអត់មានការកើតឡើងទេ»។

សម្តេចតេជោកាន់តំណែងជានាយរកដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៥ គិតមកដល់ឆ្នាំ២០២៣ គឺសម្តេចតេជោកាន់អំណាចចំនួន ៣៨ឆ្នាំ។

គូសបញ្ជាក់ថា នៅថ្ងៃទី២២ ខែសីហា សម្តេចតេជោ នឹងលែងជានាយរកដ្ឋមន្ត្រី ដោយលោក ហ៊ុន ម៉ាណែត នឹងកាន់តំណែងបន្តពីសម្តេចតេជោ។ តែយ៉ាងណាសម្តេចតេជោនឹងបន្តឈរឈ្មោះជាប្រធានព្រឹទ្ធសភានៅអាណត្តិក្រោយឆ្នាំ២០២៤ ខាងមុខនេះ។ ជាមួយគ្នានេះសម្តេចតេជោនឹងត្រូវបានព្រះមហាក្សត្រតែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក