លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

លោកស្រី ពេជ ចន្ទមុន្នី បង្ហាញនូវជំនឿចិត្តក្នុងការរៀបចំសន្និសីទកាយរិទ្ធនារីអន្តរជាតិនៅឆ្នាំ២០២៦

ភ្នំពេញ៖ អគ្គស្នងការនៃសមាគមកាយរិទ្ធនារីកម្ពុជាលោកស្រី ពេជ ចន្ទមុន្នី បានបង្ហាញនូវជំនឿចិត្តក្នុងការរៀបចំសន្និសីទកាយរិទ្ធនារីអន្តរជាតិនៅឆ្នាំ២០២៦ ក្នុងខេត្តសៀមរាប។ លោកស្រីថាការទទួលបានការទុកចិត្តពីគណៈកម្មការកាយរិទ្ធស្ត្រីក្នុងការផ្ដល់សិទ្ធិឲ្យកម្ពុជាជាប្រទេសម្ចាស់ផ្ទះនៃសន្និសី៊ទជារឿងមួយ តែការរៀបចំដឹកនាំជារឿងមួយថ្មីទៀត។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីត្រឡប់ពីចូលរួមកិច្ចប្រជុំសមាគមកាយឫទ្ធិនារីពិភពលោកក្នុងប្រទេសសាយប្រឹស នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកស្រី ពេជ ចន្ទមុន្នី បានលើកឡើងថា នេះជាលើកទីមួយដែលកម្ពុជាក្លាយជាប្រទេសម្ចាស់ផ្ទះនៃសន្និសីទកាយរិទ្ធនារីពិភពលោក បន្ទាប់ពីបានចូលជាសមាជិកនៃសមាគមដ៏ធំមួយនេះជាង ៧០ឆ្នាំមុន។ លោកស្រីបានលើកឡើងថាការក្លាយខ្លួនជាប្រទេសម្ចាស់ផ្ទះនៃសន្និសីទកាយរិទ្ធនារីនេះ បានបង្ហាញពីសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍនៃប្រទេសកម្ពុជា និងជាឱកាសសម្រាប់កម្ពុជាក្នុងការបង្ហាញទៅកាន់ពិភពលោកនូវ វប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍរបស់ខ្លួនផងដែរ។

លោកស្រីថា៖ «ហើយយើងខ្ញុំគិតថាផែនការនេះអាចធ្វើបានគឺមិនមែនតែសមាគមកាយរិទ្ធនារីកម្ពុជាតែមួយនោះទេ។ អញ្ចឹងយើងនឹងយកក្រុមការងារធ្វើការងារជាមួយនឹងភាគីពាក់ព័ន្ធផ្សេងទៀត ដែលនេះគឺជាផែនការរបស់ពួកយើងហើយយើងគិតថាក្រុមការងារទាំងអស់នឹងជួយសហការណ៍»។

នៅរយៈពេលតែ៣ឆ្នាំទៀតប៉ុណ្ណោះកម្ពុជានិងរៀបចំសន្និសីទកាយរិទ្ធនារីអន្តរជាតិក្នុងខេត្តសៀមរាបហើយ។ លោកស្រី ពេជ ចន្ទមុន្នី បានលើកឡើងថាសម្រាប់ពីពេលនេះតទៅសមាគមកាយរិទ្ធនារីកម្ពុជានិងបង្កើនកិច្ចខិតខំរៀបចំផែនការជាពិសេសជួយជំរុញទៅដល់ស្ត្រីនិងនារីនៅកម្ពុជាឲ្យមានភាពខ្លាំងក្លាផងដែរ។

គួរឱ្យដឹងផងដែរថាសមាគមកាយរិទ្ធនារីពិភពលោកមានសមាជិកប្រមាណ ១៦០ប្រទេស ដែលធ្វើឲ្យការរៀបចំសន្និសីទនេះមានលក្ខណៈទូលំទូលាយនិងអន្តរជាតិ។

ក្រោមការខិតខំប្រឹងប្រែងរបស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ប្រទេសកម្ពុជាត្រូវបានទទួលជ័យជំនះក្នុងការធ្វេីជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ នៅឆ្នាំ២០២៦ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ក្រោមសំឡេងហ៊ោកញ្ជ្រៀវ ជាមួយនឹងការលើកទង់ជាតិកម្ពុជាពេញសាលប្រជុំ បន្ទាប់ពីគណកម្មការវាយតម្លៃប្រកាសឈ្មោះប្រទេសកម្ពុជា។

លោកស្រី ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជាចូលរួមសន្និសីទកាយឫទ្ធិនារីពិភពលោកលើកទី៣៨ នៅប្រទេសសាយព្រឹស ពីថ្ងៃទី២៦-៣១ ខែកក្កដា ឆ្នាំ២០២៣។

គោលបំណងនេះគឺដើម្បីបង្ហាញពីមោទនភាព និងការរួចរាល់ក្នុងការដាក់កម្ពុជាជាប្រទេសម្ចាស់ផ្ទះសម្រាប់សន្និសីទពិភពលោកកាយឫទ្ធិនារីពិភពលោកលើកទី ៣៩ ឆ្នាំ ២០២៦ នៅខេត្តសៀមរាប។ ទីក្រុងច្រកទ្វារតូចមួយទៅកាន់ប្រាសាទអង្គរវត្តជាបេតិកភណ្ឌពិភពលោក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក