ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភ្ញាក់ផ្អើល! ត្រីប្រាទម្ងន់ ៥គីឡូក្រាមចំនួន ១ ២០០ក្បាលបានងាប់ក្នុងស្រះវត្តអូរាំងឪ

ត្បូងឃ្មុំ៖ ព្រះចៅអធិការវត្តអូរាំងឪ ព្រះរតនបញ្ញោ អ៊ិត គន្ធា មានសង្ឃដីកាប្រាប់ EAC ថា ត្រីប្រា ត្រីអណ្តែង ត្រីត្រសក់ និងត្រីឡាបយ៉ា ប្រមាណ ១ ២០០ក្បាលក្នុងស្រះវត្តអូរាំងឪ បានងាប់កាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។

ព្រះចៅអធិការវត្តអូរាំងឪមានសង្ឃដីកាថា អ្នកជំនាញបានមកត្រួតពិនិត្យដោយសន្និដ្ឋានថា ត្រីទាំងនោះងាប់អាចដោយសារតែខ្វះអុកស៊ីសែន ហើយក្នុងទឹកមានជាតិអាម៉ូញាក់ ខណៈការដាក់ចំណីត្រីមិនបានទៀងទាត់ល្អទើបបណ្តាលឱ្យត្រីពុលងាប់។

បើតាមព្រះចៅអធិការវត្តអូរាំងឪ ក្នុងចំណោមត្រីដែលងាប់ ភាគច្រើនជាត្រីប្រាដែលមានទម្ងន់ដល់ទៅ ៥គីឡូក្រាមក្នុងមួយក្បាល។ ជាមួយគ្នានេះត្រីអណ្តែង ត្រីត្រសក់ និងត្រីឡាប់យ៉ា ក៏បានពុលងាប់ផងដែរ ខណៈនៅសេសសល់ត្រីចង្វារ ត្រីឆ្ពិន និងត្រីផ្សេងៗទៀតដែលមិនទាន់ងាប់ ហើយខាងវត្តបានប្រមូលមកទុកក្នុងស្រះមួយផ្សេងទៀត។

ព្រះរតនបញ្ញោ អ៊ិត គន្ធា មានសង្ឃដីកាថា ត្រីប្រាដែលបានពុលងាប់នោះ ត្រូវបានវត្តចិញ្ចឹមតាំងពីឆ្នាំ២០១៥ មកម្ល៉េះ ក្រោយពុទ្ធបរិស័ទបានយកមកលែងក្នុងស្រះវត្តទុកឱ្យខាងវត្តចិញ្ចឹម។ ព្រះចៅអធិការវត្តបានបញ្ជាក់ថា ស្រះទឹកសម្រាប់ចិញ្ចឹមត្រីប្រានោះមានទំហំទទឹង ៣០ម៉ែត្រ បណ្តោយ ៥០ម៉ែត្រ មានជម្រៅ ៣ម៉ែត្រ។

ព្រះចៅអធិការវត្តអូរាំងឪ បានបញ្ជាក់ថាអ្នកជំនាញបានណែនាំឱ្យវត្តបូមទឹកស្រះចេញ ដើម្បីបន្តត្រួតពិនិត្យស្រាវជ្រាវអំពីមូលហេតុពិតប្រាកដដែលបណ្តាលឱ្យត្រីងាប់។ បើតាមព្រះរតនបញ្ញោ អ៊ិត គន្ធា ត្រីដែលងាប់នោះ វត្តបានផ្តល់ឱ្យពលរដ្ឋដែលនៅក្បែរវត្តយកទៅបរិភោគ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក