ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត៖ ត្រឹមមានគំនិត និងឆន្ទៈមិនគ្រប់គ្រាន់ទេ បើយើងមិនធ្វើ ឬមិនហ៊ានធ្វើ

ភ្នំពេញ៖ អនាគតនាយករដ្ឋមន្រ្ដីកម្ពុជាអាណត្តិទី៧ លោក ហ៊ុន ម៉ាណែត បានលើកឡើងទស្សនៈមួយក្នុងការដឹកនាំថា «ត្រឹមមានគំនិតនិងឆន្ទៈមិនគ្រប់គ្រាន់ទេ បើយើងមិនធ្វើ ឬមិនហ៊ានធ្វើ»។

លោក ហ៊ុន ម៉ាណែត លើកឡើងដូចនេះលើបណ្តាញសង្គមផ្លូវការលោកនៅថ្ងៃទី ខែសីហា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា៖ «ធ្វើកិច្ចការអ្វីមួយ យើងត្រូវផ្តល់តម្លៃទៅលើលទ្ធផលជាក់ស្តែង លទ្ធផលទោះជាតូច ឬតិចយ៉ាងណា ដែលកើតចេញពីការធ្វើសកម្មភាពជាក់ស្ដែង គឺនៅតែប្រសើរជាងការត្រឹមតែបញ្ចេញនូវមតិឬគំនិតធំៗ ឬត្រឹមតែការសម្ដែងនូវឆន្ទៈមោះមុតក្នុងការធ្វើ ប៉ុន្តែមិនធ្វើ ឬមិនហ៊ានធ្វើអ្វីសោះ»។

គួរឱ្យដឹងដែរថា លោក ហ៊ុន ម៉ាណែត ទទួលបានការអប់រំទូទៅនៅភ្នំពេញ ហើយក្រោយមកបានចូលបម្រើកងទ័ពនៅឆ្នាំ១៩៩៥ ក្នុងឆ្នាំដដែលនោះ គាត់បានចូលរៀននៅ សាលាយោធាសហរដ្ឋអាមេរិកនៅវ៉េសផនត៍ (West Point) ដោយបានទទួលសញ្ញាប័ត្រនៅឆ្នាំ១៩៩៩ ហើយលោកបានក្លាយជាជនជាតិខ្មែរដំបូងគេដែលបានបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាដ៏ល្បីល្បាញមួយនេះ។ លោក ហ៊ុន ម៉ាណែត បានដឹកនាំទ័ពជើងគោកកម្ពុជាចាប់ពីខែកញ្ញា ឆ្នាំ២០១៨៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក