ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរប្រាប់ម្ចាស់សំណង់ដែលសង់លើដីចំណីព្រែកកំពង់បាយត្រើយខាងលិចរុះរើចេញដើម្បីរៀបចំសួនច្បារសាធារណៈ

កំពត៖ រដ្ឋបាលក្រុងកំពតបានចេញសេចក្តីជូនដំណឹងដល់ម្ចាស់របង កញ្ចុះ និងសំណង់ផ្សេងៗ ដែលសង់រំលោភចំណីព្រែកកំពង់បាយត្រើយខាងលិច ត្រូវប្រញាប់រុះរើចេញជាបន្ទាន់ ដោយសាររដ្ឋបាលខេត្តត្រូវការកែលម្អច្រាំងព្រែកកំពង់បាយត្រើយខាងលិចចាប់ពីចំណុចស្ពានដែក ផ្លូវរថភ្លើង រហូតដល់គល់ស្ពានត្រើយកោះ សួនច្បារ ផ្លូវ ដើម្បីស្តារក្រុងឱ្យមានសោភ័ណភាពឡើងវិញ។

រដ្ឋបាលក្រុងកំពតទុករយៈពេល ១៥ថ្ងៃចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ឱ្យម្ចាស់សំណង់ផ្សេងៗរុះរើចេញដោយខ្លួនឯង។ ចំពោះការរុះរើសំណង់គឺជាបន្ទុករបស់ម្ចាស់សំណង់។ ករណីម្ចាស់សំណង់ផ្សេងៗមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលក្រុងកំពតនឹងអនុវត្តតាមនីតិវិធីច្បាប់ និងរុះរើដោយមិនទទួលខុសត្រូវចំពោះការខូចខាតទ្រព្យសម្បត្តិឡើយ។

រដ្ឋបាលក្រុងកំពតបញ្ជាក់ឱ្យពលរដ្ឋដែលសង់សំណង់ផ្សេងៗចូលលើដីចំណីព្រែកកំពង់បាយត្រើយខាងលិច មានទីតាំងចាប់ពីចំណុច ខាងត្បូងស្ពានដែកផ្លូវរថ ភ្លើង រហូតមកដល់ចំណុចគល់ស្ពានត្រើយកោះ ស្ថិតនៅភូមិទ្វីខាងជើង និងទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត អនុវត្តតាមការណែនាំខាងលើនេះ។

អភិបាលខេត្តកំពត លោក ម៉ៅ ធនិន នាព្រឹកថ្ងៃទី០២ ខែសីហានេះបានដឹកនាំកិច្ចពិភាក្សាអំពីគម្រោងស្ថាបនាផ្លូវមួយខ្សែចាប់ពីគល់ស្ពានរថភ្លើងដល់ស្ពានត្រើយកោះ និងត្រើយខាងលិចព្រែកកំពង់បាយ និងបង្កើតសួនច្បារត្រើយខាងលិច ដើម្បីជំរុញការទាក់ភ្ញៀវទេសចរឱ្យមកកម្សាន្តលេងនៅខេត្តកំពតកាន់តែច្រើនបន្ថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក