ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សពជនរងគ្រោះដែលធ្លាក់ចូលទឹកជ្រោះឱម៉ាល់ត្រូវបានរកឃើញហើយ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រកាសនៅវេលាថ្ងៃត្រង់នេះថាអាជ្ញាធរបានរកឃើញសាកសពជនរងគ្រោះដែលបានបាត់ខ្លួនរយៈពេល ៤ថ្ងៃមកហើយដោយសារករណីបាក់កញ្ចុះបោះតង់ ហើយធ្លាក់ចូលក្នុងទឹកជ្រោះឱម៉ាល់។

ស្នងការដ្ឋាននគរបាលខេត្តកំពត បានសរសេរនៅក្នុងហ្វេសប៊ុកថា៖ «សពប្អូនស្រីខួចត្រូវបានរកឃើញហើយ»។

គូសបញ្ជាក់ថា សពក្មេងស្រីរូបនោះ បានបាត់ខ្លួនក្នុងទឹកជ្រោះអស់រយៈពេល ៤ថ្ងៃ ក្រោយពីសមត្ថកិច្ចខេត្តកំពតបានស្វះស្វែងរកបើទោះបីស្ថិតដំណាក់ទឹកភ្លៀង និងមានឧបសគ្គយ៉ាងណាក្តី។

ហេតុការណ៍បាក់កញ្ចុះបណ្តាលឱ្យមនុស្សចំនួន២នាក់បានស្លាប់ និងយុវជនម្នាក់ទៀត ត្រូវបានរួចផុតពីគ្រោះថ្នាក់ ដោយសាកសពម្នាក់ត្រូវបានរកឃើញនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ហើយសាកសពម្នាក់ទៀត ត្រូវបានរកឃើញនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។ ហេតុការណ៍នេះកើតឡើងក្រោយពីមានភ្លៀងធ្លាក់ខ្លាំង និងមានខ្យល់បក់ខ្លាំងធ្វើឱ្យទឹកជ្រោះមានបរិមាណទឹកហូរមកខ្លាំង បណ្តាលឱ្យបាក់កញ្ចុះត្រង់កន្លែងដែលជនរងគ្រោះបោះតង់គេង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក