ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

តុលាការបញ្ជូនមនុស្ស ២នាក់ទៅឃុំខ្លួនជាបណ្តោះអាសន្នពាក់ព័ន្ធនឹងបទប្រមាថដល់សម្តេចតេជោ និងលោក ហ៊ុន ម៉ាណែត

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនមនុស្សប្រុស-ស្រី ២នាក់ក្រោមបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ» តាមមាត្រា៤៩៤, ៤៩៥ និងមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមលិខិតបង្គាប់ឱ្យឃុំខ្លួនចុះនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។

មនុស្សប្រុសស្រី២នាក់ ដោយម្នាក់ជាស្ត្រីឈ្មោះ ឌី សូរនាត បាននិយាយប៉ះពាល់ដល់កិត្តិយសលោក ហ៊ុន ម៉ាណែត តាមរយៈ វីដេអូបង្ហោះក្នុងបណ្តោញសង្គម TikTok ដោយតាំងខ្លួនថាជាព្រះម៉ែគង្គាណែនាំឱ្យលោក ហ៊ុន ម៉ាណែត ទៅសាងបុណ្យកុសលឱ្យបានច្រើនពីព្រោះលោក ហ៊ុន ម៉ាណែត បានសាងអាក្រក់ច្រើន។

ឪពុកម្តាយស្ត្រីរូបនោះបានចេញមុខមកសុំទោសជាសាធារណៈ ដោយលើកដៃសំពះសុំការអធ្យាស្រ័យ និងលើកលែងទោសពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោក ហ៊ុន ម៉ាណែត ចំពោះកូនស្រីដែលនិយាយប៉ះពាល់ដល់កិត្តិយស លោក ហ៊ុន ម៉ាណែត។

ឪពុកកញ្ញា ឌី សូរនាត បានអះអាងថា កូនស្រីរបស់ខ្លួនមានសតិអារម្មណ៍មិនប្រក្រតីចំនួន២ឆ្នាំមកហើយ ដោយកូនស្រីមិនដែលរស់នៅចុះសម្រុងជាមួយគ្រួសារឡើយ។ ឪពុកបាននិយាយថា៖ «ដែលខ្ញុំជាម៉ែឪមានការសោកស្តាយជាខ្លាំងចំពោះកំហុសឆ្គងនេះ ជាថ្មីម្តងនេះក្នុងនាមជាអាណាព្យាបាលសុំលើកម្រាមដៃដប់គោរពប្រតិបត្តិសម្តេចលោកទាំងពីរ និងលោកឯកឧត្តមផ្ទាល់ សូមមេត្តាខន្តីអភ័យទោសដល់រូបកូនស្រីយើងខ្ញុំផង»។

ឪពុកម្តាយកញ្ញា ឌី សូរនាត បានលើកឡើងថា លោកទាំងពីរបានសន្យាថា នឹងខិតខំប្រដៅកូនឱ្យល្អ និងមិនឱ្យប្រព្រឹត្តកំហុសនេះតទៅទៀតទេ។

ជនម្នាក់ទៀតគឺលោក ភី អ៊ួក ត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្នក្រោមការប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ។ យុវជន ភី អ៊ួក ត្រូវបានតុលាការឃុំខ្លួនដោយសារបានកាត់តរូប និងសំឡេងសម្តេចតេជោខុសពីការពិត។

ជនទាំង ២រូបនេះ ត្រូវបានតុលាការឃុំខ្លួនជាបណ្តោះអាសន្នរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក