ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សត្វជ្រឹងរាប់ពាន់ក្បាលនៅក្បែរវត្តបាយដំរាំ ក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរ

ខេត្តបាត់ដំបង៖ សត្វជ្រឹងរាប់ពាន់ក្បាល បានប្រមូលផ្តុំគ្នារស់នៅតាមដើមឈើធំៗជាច្រើនដើមនៅក្នុងបរិវេណក្បែវត្តបាយដំរាំ ដែលមានទីតាំងស្ថិតក្នុងភូមិបាយដំរាំ ឃុំបាយដំំរាំ ស្រុកបាណន់ ចម្ងាយពីទីរួមខេត្តបាត់ដំបង ប្រមាណ ១៤គ.ម ក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរណ៍។

អាជីវករលក់ដូរនៅភូមិសាស្ត្រខាងលើ លោក ហឿន សុផល បានលើកឡើងថា ប្រវត្តិហ្វូងសត្វជ្រឹងទាំងនេះគឺវាមករស់នៅតាំងពីអំឡុងឆ្នាំ១៩៩០ ជាងមកម្លេះ ដោយនៅរស់នៅរាយបាយតាមវាលស្រែ។ ប៉ុន្តែដោយសារតែមានការដេញបាញ់ប្រហារទើប ពួកវាក៏បានប្តូរទីតាំងមករស់នៅតាមដើមឈើក្នុងវត្តបាយដំរាំ និងបន្តមករស់នៅតាមដើមឈើខាងក្រៅក្បែរបងវត្តរហូតដល់សព្វថ្ងៃនេះដែលលោកគិតថាមានចំនួនរហូតជាង ១០ ០០០ក្បាលហើយ។

លោក ហឿន សុផល បានបន្តថា ហ្វូងសត្វជ្រឹងទាំងនេះពិតជាមានភាពទាក់ទាញ និងផ្តល់ចំណាប់អារម្មណ៍ខ្ពស់សម្រាប់អ្នកទស្សនា ព្រោះការរស់នៅរបស់ពួកវាមានសភាពចម្លែកទាំងដេកទាំងតោងមែកឈើត្រូវសំយ៉ុងក្បាលចុះក្រោមរហូត ដោយជើងវាតោងពាក់ជាប់នឹងមែកឈើប្រកបដោយលក្ខណៈសិល្បៈដ៏ប៉ិនប្រសព្វ ហើយរូបរាងវាគឺប្រហាក់ប្រហែលនឹងសត្វប្រជៀវ តែមុខមាត់វាស្រដៀងទៅនឹងសត្វឆ្កែទៅវិញ។

អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ បានឲ្យដឹងដែរថា ទំហំសត្វជ្រឹងនៅបាយដំរាំខាងលើនេះ ចាត់ទុកថាជាគោលដៅមួយសម្រាប់ការទាក់ទាញភ្ញៀវទេសចរ។

លោកថ្លែងថា ខាងមន្ទីរទេសចរណ៍ខេត្ត បានជំរុញការផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ចូលរួមក្នុងការអភិរក្ស ខណៈបច្ចុប្បន្ននេះសត្វជ្រឹងមានចំនួនច្រើន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក