ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ផ្អាកចរាចរណ៍ត្រង់ចំណុចអូរងើយ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយសារបាក់ស្រុតផ្លូវ

មណ្ឌលគីរី៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានជូនដំណឹងដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្ដី អ្នកធ្វើដំណើរតាមរថយន្តក្ដី ទោចក្រយានយន្តក្តី ត្រូវផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្ន ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយសារភ្លៀងធ្វើឱ្យបាក់ដីនៅចំណុចនោះទាំងស្រុង។

ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នៅយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ទាំងអស់ដែលធ្វើដំណើរលើដងផ្លូវជាតិ (លេខ ៧៦.A) ពីខេត្តមណ្ឌលគិរី ទៅទីក្រុងភ្នំពេញ ឬពីទីក្រុងភ្នំពេញ ទៅ ខេត្តមណ្ឌលគិរី សូមបើកបរផ្លូវវៀង ទៅតាមខេត្តក្រចេះ និងខេត្តរតនៈគិរី ដោយសារនៅ ចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រលេខ៩៩ ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ផ្លូវនៅចំណុចនេះបាន បាក់ស្រុតចុះប្រវែងបណ្ដោយ ប្រមាណជាជាង ១០ម៉ែត្រ។

តាមរយៈវីដេអូជូនដំណឹងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរីឱ្យដឹងថា៖ «អ្នកធ្វើដំណើរពីខេត្តនានាចូលមកតាមផ្លូវជាតិលេខ៧៦ មកដល់ស្រុកអូរាំងគឺផ្លូវជាតិលេខ៧៦ បានដាច់ទាំងស្រុង ការធ្វើដំណើរទាំងរថយន្តតូចនិងធំ មិនធ្វើដំណើរបានទេចាប់ពីម៉ោងនេះតទៅ»

គួរឱ្យដឹងដែរថា ផ្លូវខាងលើនេះត្រូវបានកាត់ផ្តាច់ និងខូចទាំងស្រុង មិនអាចធ្វើដំណើរបានសម្រាប់មធ្យោបាយយានយន្តគ្រប់ប្រភេទ ដោយសារជំនន់ទឹកភ្លៀងបានកាត់ផ្តាច់ផ្លូវ។ ដូចនេះត្រូវផ្អាកការធ្វើចរាចរជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ រហូតដល់មានការជូនដំណឹងស្តីពីការបើកឱ្យធ្វើចរាចរឡើងវិញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក