ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីការងារលើកទឹកចិត្តនិស្សិតក្រៅប្រទេសចូលរួមលើកកម្ពស់កិត្តិយសជាតិ និងយកចំណេះមកបម្រើប្រទេសជាតិ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង លើកទឹកចិត្តដល់ក្រុមនិស្សិតកម្ពុជាដែលទៅសិក្សានៅក្រៅប្រទេស ឬទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស សូមចូលរួមលើកកម្ពស់កិត្តិយសជាតិកម្ពុជា ពង្រឹងសាមគ្គីជាមួយគ្នា ពិសេសត្រូវខិតខំសិក្សាយកចំណេះជំនាញ ដើម្បីវិលមកបម្រើប្រទេសជាតិវិញឱ្យកាន់តែរីកចម្រើនទៅមុខ។

លោក អ៉ិត សំហេង ថ្លែងដូចនេះក្នុងឱកាសទទួលជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំដល់ក្រុមនិស្សិតកម្ពុជា ២៤នាក់ ដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុន ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោកបានលើកទឹកចិត្តដល់និស្សិតអាហារូបករណ៍ដែលសិក្សានៅប្រទេសជប៉ុន ឱ្យចូលរួមជាមួយសកម្មភាពរបស់រាជរដ្ឋាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាសកម្មភាពដែលគណបក្សប្រជាជនកម្ពុជារៀបចំនៅប្រទេសជប៉ុន ចូលរួមជាមួយសហគមន៍ប្រជាជនកម្ពុជាដែលនៅទីនោះ។

ជាមួយគ្នានេះ លោកក៏លើកឡើងពីគោលនយោបាយអភិវឌ្ឍន៍ជាតិ និងបទពិសោធន៍ជាច្រើនដល់ក្រុមនិស្សិត ពិសេសគឺគោលនយោបាយជាតិ ឆ្នាំ២០៣០ កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ដោយត្រង់ចំណុចនេះលោកបានណែនាំដល់ក្រុមនិស្សិតទៀតថា នៅពេលក្លាយជាអ្នកដឹកនាំបន្តវេនជំនាន់ក្រោយ ក៏ត្រូវគិតគូរពីគោលនយោបាយទាំងនេះផងដែរ។

ប្រធានប្រតិភូនិស្សិតកម្ពុជាដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុនឆ្នាំ២០២៣ លោក ចេង គឹមអូន បានឱ្យដឹងថា ក្នុងចំណោមនិស្សិតទាំង ២៤នាក់នេះគឺជាមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុប ១៤ស្ថាប័ន។ មុខជំនាញដែលត្រូវសិក្សាមាន៨ជំនាញគឺ អភិវឌ្ឍន៍ហេដ្ឋានរចនាសម្ពន្ធ, អភិវឌ្ឍន៍វិស័យឯកជន លើកកម្ពស់គុណអប់រំ អភិវឌ្ឍន៍កសិកម្ម និងអភិវឌ្ឍន៍ជនបទ លើកកម្ពស់បរិស្ថានរស់នៅទីក្រុង,លើកម្ពស់ប្រព័ន្ធថែទាំសុខភាព និងសន្តិសុខសង្គម, លើកកម្ពស់មុខងាររដ្ឋបាលសាធារណៈ និងកសាងទំនាក់ទំនងអន្តរជាតិ។

លោកប្រធានប្រតិភូបានបន្តថា អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនសម្រាប់មន្ត្រីរាជការកម្ពុជានេះ គឺជាគម្រោងជំនួយឥតសំណងដែលត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០០០ មកដល់ពេលបច្ចុប្បន្ន មាននិស្សិតកម្ពុជាជាង ៥០០នាក់ហើយដែលបានទទួលអាហារូបករណ៍នេះ។ កម្មវិធីនេះផ្ដោតលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ការចូលរួមអភិវឌ្ឍន៍និងបង្កើតផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក