ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជានឹងដំណើរការយន្តហោះដែលចុះចតលើផ្ទៃទឹកនៅចុងឆ្នាំនេះ

ព្រះសីហនុ៖ ក្រុមហ៊ុន Samra Seaplane បានបណ្តាក់ទុកវិនិយោគនៅកម្ពុជាលើសេវាកម្មហោះហើរពីដីគោកទៅដីកោះតាមរយៈយន្តហោះដែលអាចចុះចតលើផ្ទៃទឹក។

ក្រុមហ៊ុន Samra Seaplane បានបញ្ជាក់ថានៅចុងឆ្នាំ២០២៣ ក្រុមហ៊ុននឹងនាំចូលយន្តហោះហោះលើទឹក និងសាកល្បងឱ្យដំណើរការហោះហើរពីខេត្តសៀមរាបទៅព្រះសីហនុ និងភ្នំពេញទៅព្រះសីហនុដែលអាចចុះចតនៅលើកោះសង្សារ កោះក្របី សណ្ឋាគារ Royal Sand។ល។

កាលពីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុន Samra Seaplane បានជួបពិភាក្សាជាមួយ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ លោកជុក ជំនោរ អំពីគម្រោងមួយនេះ។ តាមរយៈគម្រោងមួយនេះ នឹងអាចផ្តល់ភាពងាយស្រួល និងឆាប់រហ័សសម្រាប់ការធ្វើដំណើររបស់ទេសចរទៅកាន់គោលដៅរមណីយដ្ឋានប្រណិតសំខាន់ៗនៅកម្ពុជា ជាពិសេសតំបន់សមុទ្រ។

បើតាមក្រសួងទេសចរណ៍ ក្រុមហ៊ុនកំពុងសហការជាមួយរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ដើម្បីចុះបញ្ជីហោះហើរជាផ្លូវការ និងសិក្សាពីលក្ខណៈបច្ចេកទេស និងបទដ្ឋានច្បាប់ពាក់ព័ន្ធលើការហោះហើរបន្ថែមទៀត។

អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរ លោក ជុក ជំនោរ បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះនឹងចូលរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ផ្តល់ភាពងាយស្រួល ផាសុកភាព កាត់បន្ថយពេលវេលា និងបទពិសោធន៍ថ្មីដល់អ្នកទេសចរនៅកម្ពុជា។

លោក ជុក ជំនោរ បានស្នើឲ្យក្រុមហ៊ុនគិតគូរពីការហោះហើរទៅកាន់ខេត្តគោលដៅផ្សេងទៀតដូចជាខេត្តមណ្ឌលគិរី និងតំបន់មេគង្គលើ ដែលមានដៅសកម្មភាពនេះក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍រួចជាស្រេច៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក