ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ៖ ការបោះឆ្នោតនៅកម្ពុជាបានបង្ហាញពីវិជ្ជាជីវៈ ឯករាជ្យភាពរបស់ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធក្នុងដំណើរការទាំងមូល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ លោក Nuno Gomes Nabiam បានលើកឡើងថា ក្នុងនាមជាអ្នកសង្កេតការណ៍លោកគូសបញ្ជាក់អំពីដំណើរការប្រកបដោយសន្តិភាព និងភាពចាស់ទុំក្នុងដំណើរការ និងនីតិវិធីនៃការបោះឆ្នោត។ ការបោះឆ្នោតនេះបានបង្ហាញពីវិជ្ជាជីវៈ និងឯករាជ្យភាពរបស់ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធក្នុងដំណើរការទាំងមូល។

យោងតាមសេចក្តីថ្លែងការណ៍ស្តីពីការបោះឆ្នោតសកលនៅកម្ពុជាឆ្នាំ២០២៣ របស់នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ លោក Nuno Gomes Nabiam បានឱ្យដឹងថា ដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសុវត្ថិភាព ដែលអាចទុកចិត្តបាន និងមិនមានការតវ៉ាលើនីតិវិធីនានា ដែលអាចចោទសួរអំពីតម្លាភាព និងការពិតនៃការបោះឆ្នោត ការប្រើអំពើហិង្សាលើបុគ្គល ឬការបង្ខិតបង្ខំបង្គាប់បញ្ជាណាមួយនោះទេ។

សេចក្តីថ្លែងការណ៍ឱ្យដឹងទៀតថា ផ្អែកទៅលើការសង្កេតការណ៍ដែលបានធ្វើឡើង និងព័ត៌មានដែលលោកទទួលបានតាមមធ្យោបាយផ្សេងៗ (បេសកកម្មការទូត ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នមានសមត្ថកិច្ច) លោកអាចសន្និដ្ឋានបានថាការបោះឆ្នោតសកលឆ្នាំ២០២៣ នៅកម្ពុជា បានធ្វើឡើងតាមបទដ្ឋានច្បាប់ជាធរមាន និងអនុលោម តាមស្តង់ដារអន្ដរជាតិហើយការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ បរិយាបន្ន តម្លាភាព និងក្នុងបរិយាកាសសន្តិភាព។

លោកបញ្ចាក់ថា៖ «ក្នុងតថភាពនេះ យើងខ្ញុំសូមអបអរសាទរដល់ប្រជាជនកម្ពុជា ជាពិសេសអាជ្ញាធរ ស្ថាប័ន និងប្រជា ពលរដ្ឋដែលបានចូលរួមក្នុងដំណើរការបោះឆ្នោតដែលបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ បរិយាប័ន្ន សន្តិភាព និងតម្លាភាព។ ជាមួយគ្នានេះ ខ្ញុំសូមកោតសរសើរនូវភាពចាស់ទុំ និងសេរីភាពនៃគណបក្ស នយោបាយបែបប្រជាធិបតេយ្យរបស់ប្រជាជនកម្ពុជា ដែលបានបង្ហាញអំពីធម្មានុរូបនៃកាបោះឆ្នោត របស់កម្ពុជា ដោយផ្អែកលើការចូលរួមរបស់ប្រជាជន និងអធិបតេយ្យភាព ហើយបានត្រួសត្រាយផ្លូវ ដើម្បីស្ថិរភាពនយោបាយ ជាមូលដ្ឋានចម្បងដើម្បីធានាវិបុលភាព និងការអភិវឌ្ឍសម្រាប់ប្រទេស និងប្រជាជនកម្ពុជា»។

នាយករដ្ឋមន្រ្តីរូបនេះគូសបញ្ជាក់ថា គណៈប្រតិភូលោកមានឱកាសទទួលព័ត៌មាន និងបញ្ជាក់ពីវត្តមានរបស់អ្នកសង្កេតការណ៍មកពីគណបក្ស ទាំង១៨ ដែលចូលរួមប្រកួតប្រជែង ក្នុងនោះអ្នកសង្កេតការណ៍អន្តរជាតិរាប់រយនាក់ (ប្រហែល ៦៥ ប្រទេសផ្សេងគ្នា) ស្ថាប័នការទូត ក្នុងការផ្ទៀងផ្ទាត់ការបិទហិបសន្លឹកឆ្នោត និងការត្រួតពិនិត្យដំណើរ ការទាំងមូល។

ទន្ទឹមនោះ លោក Nuno Gomes Nabiam បានពិនិត្យឃើញ និងអាចបញ្ជាក់ដោយផ្ទាល់បានថា ការរៀបចំពេលបើក និងពេលសង្កេតការណ៍បោះឆ្នោត បានគោរពតាមនីតិវិធីច្បាប់យ៉ាងខ្ជាប់ខ្ជួន ហើយ ការបោះឆ្នោតនេះបានធ្វើឡើងដោយគ្មានការរំខាន ឬឧបទ្ទវហេតុអ្វីឡើយ។ ការបិទការរាប់សន្លឹកឆ្នោតជាសាធារណៈ បានអនុលោមតាមនីតិវិធីច្បាប់យ៉ាងខ្ជាប់ខ្ជួន ហើយបានបិទផ្សាយលទ្ធផលនៅមាត់ទ្វារនៃមណ្ឌលបោះឆ្នោតនីមួយៗសម្រាប់ការតវ៉ាឬគណបក្ស។ អត្រាអ្នក ចូលរួមបោះឆ្នោតច្រើនជាង ៨៤% នៃប្រជាពលរដ្ឋដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត។

គួរឱ្យដឹងដែរថា នាយករដ្ឋមន្រ្តីហ្គីណេប៊ីសាវបានមកដល់កម្ពុជានៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើជាសាក្សី ទាក់ទងនឹងការបោះឆ្នោតសកលនៅកម្ពុជានៅឆ្នាំ២០២៣នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក