
កម្ពុជាអនុញ្ញាតិឱ្យជនជាតិឥណ្ឌានិងជនជាតិបរទេសទាំងអស់ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌាអាចចូលមកកម្ពុជា
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ទី៦ ខែសីហានេះបានចេញសេចក្តីប្រកាសព័ត៌មានលុបចោលសេចក្តីប្រកាសព័ត៌ មានចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការធ្វើដំណើរចូលមកប្រទេសកម្ពុជាចំពោះ ជនជាតិឥណ្ឌានិងជនជាតិបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬ មានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយៈពេល៣សប្តាហ៍មុនចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាស ឬតាម ផ្លូវគោក។ សេចក្តីប្រកាសនេះនឹងត្រូវចូលជាធរមាន ចាប់ពីម៉ោង២៣៥៩ ថ្ងៃទី០៦ ០០:០១ ថ្ងៃទី០៧) ខែសីហា ឆ្នាំ២០២១ តទៅ។
ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីមាន ចំណារឯកភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ក្រោយស្ថានភាពធូស្រាលនៃការរីករាល ដាលជម្ងឺកូវីដ-១៩នៅសាធារណៈរដ្ឋឥណ្ឌា៕