ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានលើកលែងទោសលើបទល្មើសមួយចំនួន ហើយនឹងនៅស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ

មីយ៉ាន់ម៉ា៖ ប្រព័ន្ធផ្សព្វផ្សាយយោធាមីយ៉ាន់ម៉ាបានប្រកាសការលើកលែងទោសរបបយោធាមីយ៉ាន់ម៉ាសម្រាប់លោកស្រី អ៊ុងសាន ស៊ូជី និងអតីតប្រធានាធិបតី Win Myint ក៏ដូចជា អ្នកទោសជាង ៧ ០០០នាក់នៅពេលរសៀលថ្ងៃនេះ នេះបើយោងតាមទូរទស្សន៍ Myawaddy TV របស់យោធាមីយ៉ាន់ម៉ា។

អាជ្ញាធរមីយ៉ាន់ម៉ាបានលើកលែងទោសលោកស្រី អ៊ុងសាន ស៊ូជី ចំនួន ៥ករណី និង Win Myint លើករណីចំនួន២ ប៉ុន្តែអ្នកទាំង២ នៅតែស្ថិតក្រោមការឃុំឃាំង។ ការផ្សាយរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាបានឱ្យដឹងថា ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋបានលើកលែងទោសលោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានកាត់ទោសដោយតុលាការពាក់ព័ន្ធ។

កាលពីសប្តាហ៍មុន មានសេចក្តីរាយការណ៍ថា លោកស្រី អ៊ុងសាន ស៊ូជី និង Win Myint ត្រូវបានដកចេញពីពន្ធនាគារ ហើយត្រូវបានឃុំខ្លួនក្នុងផ្ទះក្នុងទីក្រុង Naypyidaw។ ពាក្យចចាមអារ៉ាមបានផ្សព្វផ្សាយថាលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានបញ្ជូនឱ្យស្នាក់នៅផ្ទះមាត់បឹងក្នុងទីក្រុងយ៉ាំងហ្គោន ប៉ុន្តែនេះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

យ៉ាងមិញ នៅពេលនេះស្ថានភាពរបស់លោកស្រី Aung San Suu Kyi និង Win Myint មិនត្រូវបានគេដឹងនោះទេ។

អ្នកទោសសរុបចំនួន ៧ ៧៤៩នាក់ ត្រូវបានរាយការណ៍ថាត្រូវបានដោះលែង ដែលជាអ្នកទោសនយោបាយ និងអ្នកទោសធម្មតា ខណៈកាលពីម្សិលមិញ របបយោធាមីយ៉ាន់ម៉ាបានប្រកាសពីការបន្តដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេល ៦ ខែ។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក