ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកស្រី ពេជ ចន្ទមុន្នី អរគុណដល់ពលរដ្ឋខ្មែរដែលបានគាំទ្ររហូតកម្ពុជាជោគជ័យក្នុងការរៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩

ភ្នំពេញ៖ អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា លោកស្រី ពេជ ចន្ទមុន្នី បានសរសេរសារថ្លែងតាមហ្វេសប៊ុកអរគុណដល់ពលរដ្ឋខ្មែរដែលបាន LIKE SHARE និង Comments ដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់កម្ពុជាបានជាប់ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។

លោកស្រី ពេជ ចន្ទមុន្នី បានលើកឡើងថា ជោគជ័យដ៏មហាវិសេសវិសាលនិងមានតម្លៃជាប្រវត្តិសាស្រ្តនេះ លោកស្រីបានក្រាបថ្វាយបង្គុំទូលថ្វាយ ព្រះសម្តេចព្រះរាជអគ្គមហេសី នរោត្តម មុនីនាថសីហនុ ដែលទ្រង់គង់ជាព្រះប្រធានកិត្តិយសសមាគមកាយឫទ្ធិនារីកម្ពុជា នូវលទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិមាតុភូមិកម្ពុជា។

លោកស្រីថ្លែងថា មហាលទ្ធផលជាប្រវត្តិសាស្ត្រនេះជាកំណត់ត្រាមួយដែលឆ្លុះបញ្ជាំងពីទស្សនៈវិស័យ ដឹកនាំដ៏ត្រឹមត្រូវរបស់សមាគមឫទ្ធិនារីកម្ពុជាកន្លងមក បង្ហាញពីស្ថានភាព ស្ថេរភាព សុខសន្តិភាពក្នុងផ្ទៃប្រទេសកម្ពុជា និងមុខមាត់ កិត្តិយសជាតិលើឆាកអន្តរជាតិ។

លោកស្រីថា ការចូលរួមយ៉ាងសស្រាក់សស្រាំពីសមាជិក សមាជិកា ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសបានចូលរួមបំផុសទឹកចិត្ត ស្មារតី ការគាំទ្រតាមគ្រប់រូបភាព ដែលធ្វើឱ្យប្រទេសកម្ពុជាត្រូវបានបោះឆ្នោតផ្តល់ទំនុកចិត្តធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកនៅឆ្នាំ២០២៦ ខាងមុខនេះ។

ជាមួយគ្នានេះលោកស្រី បានថ្លែងអំណរគុណដល់ក្រុមការងារគាំទ្រគ្រប់ផ្នែក និងបណ្តាញសារព័ត៌មានគ្រប់ស្ថាប័នដែលបានចូលរួមផ្សព្វផ្សាយនិងចលនាឲ្យមានការគាំទ្រដល់ការបោះឆ្នោត រហូតកម្ពុជាទទួលជ័យជម្នះជាប់ជាស្ថាពរ។

លោកស្រី ពេជ ចន្ទមុន្នី បានបេ្តជ្ញាបន្តដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា ស្របតាមកទស្សនៈវិស័យច្បាស់លាស់ ដើម្បីជួយកុមារី និងយុវតីកម្ពុជាឲ្យមានសមត្ថភាព សីលធម៌ និងគុណធម៌។

គូសបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ នៅខេត្តសៀមរាប៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក