ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមាគម និងអង្គការចំនួន៥ ប្រកាសគាំទ្រចំពោះលោក ហ៊ុន ម៉ាណែត សម្រាប់ការកាន់តួនាទីជានាយករដ្ឋមន្ត្រីថ្មី សម្រាប់អាណត្តិទី៧

ភ្នំពេញ៖ សមាគម និងអង្គការចំនួនប្រកាសគាំទ្រយ់ាងពេញទំហឹងចំពោះលោក ហ៊ុន ម៉ាណែត សម្រាប់ការកាន់តួនាទីជានាយករដ្ឋមន្ត្រីថ្មី សម្រាប់អាណត្តិ ទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន និងមានមោទកភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត។

អង្គការ និងសមាគមទាំង៥ រួមមាន សមាគមជនពិការអង្គរ ការិយាល័យកណ្តាលនៅខេត្តសៀមរាប សមាគមយុវជនខ្មែរមហានគរ អង្គការជនពិការស្រុកត្បូងឃ្មុំ បណ្តុំអង្គការសង្គមស៊ីវិល និងសមាគមតន្រ្តីជនពិការកម្ពុជា បានថ្លែងអំណរដឹងគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត សាច់ស្រស់ ឈាមស្រស់ ជាង៤០ឆ្នាំមកនេះដើម្បីប្ដូរយកសន្តិភាព និងការអភិវឌ្ឍជូនមាតុភូមិទាំងមូល។

ញត្តិគាំទ្ររបស់សមាគម និងអង្គការទាំង៥ខាងលើបានបញ្ជាក់ថា ការខិតខំរបស់សម្តេច ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនគឺមិនអាចកាត់ថ្លៃបាននោះទេ និងសូមសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះ លោក ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីឆាប់ៗខាងមុខនេះ។

ទន្ទឹមនោះដែរ សមាគម និងអង្គការខាងលើគូសបញ្ចាក់ពីការបន្តឆន្ទៈគាំទ្រ និងដើរតាមមាគ៌ាគោលនយោបាយឈ្នះៗប្រកបដោយគតិបណ្ឌិតសម្ដេច តេជោ ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដើម្បីរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក