ភ្នំពេញ៖ កម្ពុជានឹងចូលរួមកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ ចាប់ពីថ្ងៃទី១៩ ដល់ ២៦ ខែកញ្ញា ឆ្នាំ២០២៣ ខណៈរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជាអាចនឹងបង្កើតបាននៅចុងខែសីហានេះ។
ជាមួយគណៈប្រតិភូរាជរដ្ឋាភិបាលថ្មី ដែលនឹងដឹកនាំដោយលោក ហ៊ុន ម៉ាណែត ជាមួយអ្នកការទូតជំនាន់ថ្មី កម្ពុជាបានត្រៀមខ្លួនប្រើប្រាស់វេទិកាដ៏ធំនេះដើម្បីបង្ហាញទស្សនៈផ្ទាល់ខ្លួនលើបញ្ហាអន្តរជាតិ និងដើម្បីជួបតួអង្គពិភពលោកសំខាន់ៗដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ខណៈឆ្នាំនេះ មហាសន្និបាតអ.ស.ប ផ្តោតសំខាន់លើការកសាងទំនុកចិត្ត និងពង្រឹងសាមគ្គីភាពសាកលឡើងវិញ ក្រោមប្រធានបទសំខាន់គឺ "ការកសាងទំនុកចិត្តឡើងវិញ និងការគ្រប់គ្រងសាមគ្គីភាពសកល៖ ការពន្លឿនសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្ពោះទៅរកសន្តិភាព វិបុលភាព វឌ្ឍនភាព និងនិរន្តរភាព សម្រាប់ទាំងអស់គ្នា"៕