ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | តំណាងកុងស៊ុលនៃប្រទេសស៊ីប នាំយកថវិកា និងសំភារៈសិក្សាមួយចំនួន ផ្តល់ជូនសាលាដូង ភ្នំគិរីរម្យ | អាជ្ញាធរជាតិអប្សរា៖​ ការផ្តល់ចំណីជាប្រចាំ...បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក | កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចបាន ២៩% | អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល​ បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ​ ជូនប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ «គ្មានផែនការផ្លាស់ប្តូររដ្ឋមន្ត្រីទេ» ចំពេលមានពាក្យចចាមអារ៉ាម | បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ​របស់យើង ហើយបាននិងកំពុងក្លាយ​ជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា | សម្តេចតេជោ ហ៊ុន សែន បញ្ចេញព័ត៌មានលោក សេង សារី ជុំវិញការចោទប្រកាន់ និងភក្តីភាពនយោបាយ | សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សាយ សំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ |

លទ្ធផលបណ្ដោះអាសន្នផ្លូវការរបស់ គ.ជ.ប បង្ហាញថាបក្សប្រជាជន និងហ៊្វុនស៊ិនប៉ិចទទួលបានការគាំទ្រច្រើនជាងគេ

ភ្នំពេញ៖ លទ្ធផលបណ្ដោះអាសន្នផ្លូវដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញថា គណបក្សធំ២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិចបានទទួលការគាំទ្រច្រើនជាងគេក្នុងចំណោមគណបក្សដែលចូលរួមបោះឆ្នោតទាំង ១៨គណបក្សក្នុងឆ្នាំ២០២៣នេះ។

យោងតាមលទ្ធផលបណ្តោះអាសន្នដែលប្រកាសដោយ គ.ជ.ប នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា ទទួលការគាំទ្រ ៦ ៣៩៨ ៣១១ សំឡេង និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលការគាំទ្រ ៧១៦ ៤៩០សំឡេង។

តាមការគណនាក្រៅផ្លូវការគណបក្សប្រជាជនកម្ពុជាអាចទទួលបាន ១២០អាសនៈនៅក្នុងសភា ខណៈគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ៥អាសនៈ។

យោងតាមលទ្ធផលបណ្ដោះអាសន្នបង្ហាញថាមានពលរដ្ឋ ៨ ២១៤ ៤៣០នាក់បានចេញទៅបោះឆ្នោត ខណៈសន្លឹកមិនបានការសរុបប្រមាណ ៤៤ម៉ឺនសន្លឹក។

ការបោះឆ្នោតនេះត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិវាយតម្លៃថាបានប្រព្រឹត្តទៅដោយជោគជ័យ រលូន គ្មានអំពើហិង្សា មានភាពត្រឹមត្រូវ សន្តិវិធី និងតម្លាភាព។ ក្រោយការប្រកាសនៅថ្ងៃនេះប្រសិនជាំគ្មានបណ្ដឹងតវ៉ា និងគ្មានការបោះឆ្នោតសាជាថ្មី គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការ បែងចែកអាសនៈ និងកំណត់បេក្ខជនជាប់ឆ្នោតនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ខាងមុខ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក