វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

អាជ្ញាធរអំពាវនាវពលរដ្ឋដែលរស់នៅតាមដងទន្លេស្រែពក និងទន្លេសេសាន បង្កើនការប្រុងប្រយ័ត្នចំពោះការហក់ឡើងនូវកម្ពស់ទឹក

រតនគិរី៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី បានអំពាវនាវពលរដ្ឋដែលរស់នៅតាមដងទន្លេស្រែពក ហើយរស់នៅតាមដងទន្លេសេសាន បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ខណៈកម្ពស់ទឹកនៅតាមទន្លេមេគង្គអាចនឹងហក់ឡើងក្នុងកម្រិតគួរឱ្យកត់សម្គាល់។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី អំពាវនាវពលរដ្ឋដែលរស់នៅតាមដងទន្លេស្រែពក ស្ថិតក្នុងស្រុកលំផាត់ និងស្រុកកូនមុំ និងរស់នៅតាមដងទន្លេសេសាន ស្ថិតក្នុងស្រុកអូយ៉ាដាវ ស្រុកអណ្តូងមាស ស្រុកវើនសៃ ស្រុកតាវែង នៃខេត្តរតនគិរី ត្រៀមលក្ខណៈការពារទុកជាមុន ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។

ព្រោះថាតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី០២-០៨ ខែសីហា ឆ្នាំ២០២៣ កម្ពុជាទទួលរងនូវសម្ពាធ និងព្យុះជាបន្តបន្ទាប់បណ្តាលឱ្យទឹកទន្លេហក់ឡើងក្នុងកម្រិតគួរឱ្យកត់សម្គាល់។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរីប្រាប់ថា ពលរដ្ឋដែលរងគ្រោះដោយសារទឹកទន្លេមេគង្គហក់ឡើង អាចខលមកតាមលេខទូរសព្ទបន្ទាន់គឺ ១២៩៤ រួចអនុវត្តមានការណែនាំ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក