ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រោយបោះឆ្នោត ADB អនុម័តប្រាក់កម្ចី ១០០លានដុល្លារដល់កម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ១០០លានដុល្លារ ដើម្បីជួយលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា ដោយដោះស្រាយគម្លាត និងកង្វះខាតជំនាញ ដោយការងារនេះនឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការវិនិយោគលើវិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមជាមួយនឹងការចូលរួមពីវិស័យឯកជន។

សេចក្តីប្រកាសព៍ត៌មានរបស់ ADB ឱ្យដឹងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ថាកម្មវិធីរងទីមួយ នៃកម្មវិធីអភិវឌ្ឍន៍វិស័យជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត នឹងជួយប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចឧស្សាហកម្មដែលផ្អែកលើចំណេះដឹងនិងជំរុញដោយបច្ចេកវិជ្ជា តាមរយៈការពង្រឹងធនធានមនុស្ស ដោយផ្តោតលើការលើកកម្ពស់បរិយាកាសអភិវឌ្ឍន៍ជំនាញរបស់ប្រទេស ផ្តល់ការបណ្តុះបណ្តាលប្រកបដោយបរិយាបន្នដែលនាំមុខដោយឧស្សាហកម្ម និងកៀរគរមូលនិធិបន្ថែមសម្រាប់ការអភិវឌ្ឍជំនាញដែលផ្តោតលើតម្រូវការ។

នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma បានឱ្យដឹងថា ការកែទម្រង់កម្លាំងពលកម្ម និងការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា ទាមទារឱ្យមានកំណែទម្រង់ជាបន្តនៃប្រព័ន្ធ TVET តាមរយៈយុទ្ធសាស្ត្រស៊ីជម្រៅ និងការវិនិយោគជាបន្តបន្ទាប់ឱ្យទាន់ពេលវេលា។

លោកស្រីបញ្ជាក់ថា៖ «កំណែទម្រង់រចនាសម្ព័ន្ធ និងស្ថាប័ន TVETទាំងនេះ មានសារសំខាន់សម្រាប់ការរៀបចំកម្មវិធីបណ្តុះបណ្តាលដែល ឆ្លើយតបនឹងតម្រូវការទីផ្សារ ធ្វើឱ្យប្រសើរឡើងនូវទីតាំងនិងឧបករណ៍បណ្តុះបណ្តាល និងពង្រីកមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)»។

ជាមួយគ្នានេះ ADB បានកត់សម្គាល់ឃើញថា បញ្ហាប្រឈមសំខាន់ៗចំនួន បី រួមចំណែកជាឧបសគ្គទូទៅ ដែលកំពុងជាបញ្ហាប្រឈមសម្រាប់ប្រព័ន្ធ TVET កម្ពុជា គឺកង្វះកម្មវិធីអភិវឌ្ឍន៍ជំនាញ ជាក់លាក់ និងស៊ីជម្រៅសម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤ ភាពមានកម្រិតនៃតួនាទីរបស់វិស័យឯកជនក្នុងការអភិវឌ្ឍជំនាញ និងនៃចក្ខុវិស័យអន្តរកម្មរបស់ឧស្សាហកម្មនានា ការផ្តល់ហិរញ្ញប្បទាន និងភាពជាដៃគូមិនទាន់បានពេញលេញក្នុងការអភិវឌ្ឍជំនាញ។

សម្រាប់ការរួមគ្នានៃបញ្ហាប្រឈមទាំងនេះអាចកំណត់លទ្ធភាពការងារ និងផលិតភាពនៃកម្លាំងពលកម្មពលកម្ម បច្ចុប្បន្ននិងអនាគត ហើយអាចរារាំង ប្រទេសកម្ពុជា ក្នុងដំណាក់កាលក្រោយ ជំងឺរាតត្បាតពីការធ្វើពិពិធកម្មនិងអន្តរកម្មទៅជាសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។ កម្មវិធីជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត នឹងជួយដោះស្រាយបញ្ហាប្រឈមទាំងនេះ។

យោងតាមរបាយការណ៍របស់ ADB បានឱ្យដឹងថា មានអ្នកធ្វើការប្រមាណ៩ លាននាក់ក្នុងទីផ្សារការងារនៅកម្ពុជាដែលក្នុងនោះមានស្ត្រី ៤៩% នៃកម្លាំងពលកម្មទាំងនោះ។ គិតត្រឹមឆ្នាំ២០២១ ប្រជាពលរដ្ឋកម្ពុជា ៥៤% មានអាយុក្រោម ៣០ឆ្នាំ ដែលនេះបង្ហាញពីឱកាសពិសេសមួយសម្រាប់ប្រទេសក្នុងការបង្កើនការវិនិយោគលើការអភិវឌ្ឍធនធានមនុស្សដើម្បីបង្កើនជំនាញសម្រាប់និយោជិតថ្មីចូលទៅក្នុងទីផ្សារការងារនិងលើកកម្ពស់ជំនាញ របស់និយោជិតដែលកំពុងបំពេញការងារទៅតាមតម្រូវការឧស្សាហកម្មផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ ADB គូសបញ្ជាក់ថា កម្មវិធីនេះគឺជាធាតុផ្សំដ៏សំខាន់នៃការគាំទ្ររបស់ ADB សម្រាប់រាជរដ្ឋាភិបាលក្នុងការពង្រឹងធនធាន មនុស្សនិងអភិវឌ្ឍន៍ វិស័យឯកជននិងទីផ្សារការងារ ហើយក៏អនុលោមតាមផែនការនិង យុទ្ធសាស្ត្រអភិវឌ្ឍន៍រួមរបស់រាជរដ្ឋាភិបាល ក៏ដូចជាយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់ ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក