ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

៧ខែ ឆ្នាំ២០២៣ មនុស្សចំនួនជិត ៧០នាក់ស្លាប់ដោយសាររន្ទះបាញ់ និងខ្យល់កន្ត្រាក់

ភ្នំពេញ៖ ក្នុងរយៈពេល ៧ខែឆ្នាំ២០២៣នេះ ករណីរន្ទះបាញ់បានកើតឡើងចំនួន ១០០លើក បណ្តាលឱ្យមនុស្សចំនួន ៥៩នាក់បានស្លាប់ និងរបួស៤៥។ ជាមួយគ្នានេះដែរក៏ងាប់គោក្របីចំនួន ៨៧ក្បាល។ ក្នុងករណីរន្ទះបាញ់នេះបានបណ្តាលឱ្យខូចខាតផ្ទះចំនួន ៧ខ្នង។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

បើយោងតាមរបាយការណ៍ដដែល ក្នុងរយៈពេល ៧ខែឆ្នាំនេះផងដែរ ករណីខ្យល់កន្ត្រាក់ក៏បានកើតឡើងចំនួន ២២១លើក ធ្វើឱ្យរលំផ្ទះចំនួន ១ ៨៨០ខ្នង ផ្ទះរបើកចំនួន ១២ ២០៨ខ្នង សាលារៀន ៨៧ខ្នង តូបចំនួន ៧៧អគាររដ្ឋបាលចំនួន ៣៨កន្លែង និងស្លាប់មនុស្សចំនួន ៨នាក់ និងរបួស ១៤៥នាក់។

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ខណៈនៅតំបន់ទំនាបកណ្តាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅសប្តាហ៍ខាងមុខនេះ។ ចំពោះនៅលើផ្ទៃសមុទ្រ អាចមានបក់បោកខ្លាំង ហើយរលកសមុទ្រមានកម្ពស់ខ្ពស់។

ជាមួយគ្នានេះនៅតាមទឹកទន្លេមេគង្គ នឹងហក់ឡើងក្នុងរយៈពេល ៣ ទៅ ៤ថ្ងៃ ខាងមុខនេះ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកអាចនឹងឡើងដល់កម្ពស់ ៧,៦៥ម៉ែត្រ ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ១៦,៧០ម៉ែត្រ ហើយខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ៩,៩០ម៉ែត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក