កំពត៖ ស្នងការដ្ឋាននគរបាលខេត្តកំពត លោក ម៉ៅ ចន្ទ័មធុរិទ្ធ បានប្រាប់អ្នកយកព័ត៌មានEACNewsនៅយប់ថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០២៣នេះថា គិតត្រឹមម៉ោង១១យប់ថ្ងៃទីនេះ លោកបានដឹកនាំកំលាំងសមត្ថកិច្ចចំរុះរុករកជនរងគ្រោះស្ទើរគ្រប់ច្រកល្ហកទៅហើយ ប៉ុន្តែនូវពុំប្រទះឃើញនៅឡើយទេ ។
លោក ម៉ៅ ចន្ទ័មធុរិទ្ធ បញ្ជាក់ថាក្នុងប្រតិបត្តិការនេះលោកនឹងបន្តដឹកនាំកងកំលាំងបន្តរុករកយុវតីឈ្មោះ ផន ស្រីខួច ដែលបានបាត់ខ្លួននៅជ្រោះឱម៉ាល់ឲ្យទាល់តែឃើញ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣វេលាម៉ោង៤និង៣០នាទីទៀបភ្លឺ មានករណីទឹកជ្រោះឪម៉ាល់បោកមនុស្សធ្លាក់ក្នុងទឹកជ្រោះ១ករណី ក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។
ស្នងការខេត្តកំពត បានបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០២៣ វេលាម៉ោង១៤និង០០នាទី មានភ្ញៀវទេសចរណ៍ជនជាតិខ្មែរចំនួន៤៣នាក់ ស្រីចំនួន១២នាក់ អញ្ជើញមកពីភ្នំពេញ និងខេត្តតាកែវ មកបោះតង់សម្រាកនៅអមសងខាងជ្រោះឱម៉ាល់ លុះដល់ម៉ោងកើតហេតុខាងលើ មានភ្លៀងមួយមេយ៉ាងធំបណ្ដាលអោយទឹកជ្រុះខាងលើធ្លាក់មកខ្លាំង បោកបក់មកលើតង់និងមនុស្សធ្លាក់ក្នុងទឹកជ្រោះ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ឈ្មោះកែន ស្រីរត្ន័ ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវនិងបាត់ខ្លួនម្នាក់ ឈ្មោះផន ស្រីខួច ភេទស្រី អាយុ១៩ឆ្នាំនៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ។
បច្ចុប្បន្ន ចំពោះសពត្រូវបានសមត្ថកិច្ចបានប្រគល់ជូនសាច់ញ្ញាតិក្រុមគ្រួសារនៃសព យកសពទៅធ្វើបុណ្យតាមប្រពៃណី ។
ដោយឡែក អ្នករបួសចំនួន២នាក់ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ និង ម្នាក់ទៀតមានអាយុ២២ឆ្នាំ ភេទប្រុស នៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ៕