ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត៖ ទីបំផុតមេរបស់ខ្ញុំ និងក្រុមការងាររបស់គាត់ធ្វើបានហើយ

ភ្នំពេញ៖ អនាគតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានអបអរសាទរដល់អនាគតស្ត្រីទីមួយកម្ពុជា លោកស្រី ពេជ ចន្ទមុន្នី ដែលបានដឹកនាំដោយជោគជ័យក្នុងការនាំកម្ពុជាទៅកាន់ពិភពលោកតាមរយៈការទទួលបាននូវសិទ្ធិក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសន្និសីទកាយរិទ្ធនារីពិភពលោកលើកទី៣៩។

លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើ facebook page របស់លោកជាមួយនិងសំណេរអបអរសាទរជូនចំពោះភរិយាថា៖ «ទីបំផុតមេរបស់ខ្ញុំ និងក្រុមការងាររបស់គាត់ធ្វើបានហើយ»។

ជាមួយគ្នានោះលោកសូមកោតសរសើរចំពោះក្រុមការងារសមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់នេះជូនប្រទេសកម្ពុជាយើងនៅលើឆាកអន្តរជាតិ។

លោកក៏បានអរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានចូលរួមជួយគាំទ្របេក្ខភាពរបស់កម្ពុជាតាម online ដែលចូលរួមឱ្យកម្ពុជាទទួលបានជោគជ័យ។

ក្រោមការខិតខំប្រឹងប្រែងរបស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ប្រទេសកម្ពុជាត្រូវបានទទួលជ័យជំនះក្នុងការធ្វេីជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ នៅឆ្នាំ២០២៦។

លោកស្រី ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជាចូលរួមសន្និសីទកាយឫទ្ធិនារីពិភពលោកលើកទី៣៨ នៅប្រទេសសាយព្រឹស ពីថ្ងៃទី២៦-៣១ ខែកក្កដា ឆ្នាំ២០២៣។

គោលបំណងនេះគឺដើម្បីបង្ហាញពីមោទនភាព និងការរួចរាល់ក្នុងការដាក់កម្ពុជាជាប្រទេសម្ចាស់ផ្ទះសម្រាប់សន្និសីទពិភពលោកកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ នៅខេត្តសៀមរាប។ ទីក្រុងច្រកទ្វារតូចមួយទៅកាន់ប្រាសាទអង្គរវត្តជាបេតិកភណ្ឌពិភពលោក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក